ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

សង្វេគ​ទាំងព្រឹកទៀតហើយ​ !! កិនមនុស្ស​បែកខួរ​ពេញលើ​ស្ពាន​ បើករថយន្តរត់​...

3 months ago     2.76ពាន់     អ៊ុងនី

ខេត្តកណ្ដាល៖ ស្លាប់​យ៉ាង​អាណោចអាធ័ម​ទាំង​ព្រឹកទៀតហើយកាលពី​វេលាម៉ោង៥និង៣០នាទីថ្ងៃទី២០មិនា២០១៧នេះ នៅចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង)គីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ប្រភពបានអោយដឹងថា ភាគីខាងម៉ូតូមានគ្នា០២នាក់ទី១.ឈ្មោះ សូ ពុធ ភេទប្រុសអាយុ២២ឆ្នាំមុខរបរកសិករមានទីលំនៅភូមិកំហែងរាជ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុ(អ្នករួមដំណើរ)។ទី២.ឈ្មោះជៀវ ណាន់ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិ ឃុ ជាមួយគ្នា បើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរី២០១០ ពាក់ស្លាកលេខតាកែវ1B-7402ទិសដៅពីអ្នកលឿងទៅភ្នំពេញ។

ភាគីខាងរថយន្ត បើករត់គេចខ្លួនបាត់(ទិសដៅពីភ្នំពេញទៅអ្នកលឿង)។

មូលហេតុ៖ បណ្តាលមកពីរថយន្តបើកវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់បណ្តាលឲ្យបុកម៉ូតូស្លាប់មនុស្ស០១នាក់នៅកន្លែងកើតហេតុ។ ក្រោយពេលកើតហេតុរួចផ្នែកជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ករណីនេះកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរករថយន្ត និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវីធី៕ ដោយ៖ (សុខសាន្ត​)