ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្ញែរ៣នាក់ជាប់ទោសលួចកាប់ឈើគ្រញូង

5 months ago     115     អ៊ុងនី

ឧត្ដរមានជ័យ​៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ត្រូវអាជ្ញាធរថៃបញ្ជូនមកឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំសាង៉ាំ កាលពីរសៀលម៉ោង២ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ ពលរដ្ឋខ្មែរដែលរួចទោសចេញពីពន្ធនាគារថៃ បន្ទាប់ពីអាជ្ញាធរថៃប្រគល់មកឱ្យកម្ពុជា ត្រូវបានធ្វើការអប់រំបញ្ជូនទៅស្រុកកំណើតវិញ ទាំង៣ នាក់មានឈ្នោះ គឹម អៀង ភេទប្រុស ៥០ឆ្នាំនិង សួល ផឿន ភេទប្រុស ៣៧ឆ្នាំ រស់នៅភូមិត្រាំប៉ោង ឃំុព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទខេត្តឱត្តរមានជ័យ។ ហើយត្រូវថៃ ចាប់ខ្លួនកាលថ្ងៃទី28.05.2015 ខណដែលឆ្លងដែនកាប់ឈើក្រញូងខុសច្បាប់ ចូលតាមច្រកអូរ៥០ ខេត្តព្រះវិហារត្រូវអាជ្ញាធរកាត់ទោសឱ្យជាប់ពន្ធនាគារនៅខេត្តស៊ីសាកេត។

ចំណែកម្នាក់ទៀង ឈ្មោះ ហែម រ៉ា ភេទប្រុស ៣៤ឆ្នាំរស់នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូកខេត្តកំពត ហើយក៏ត្រូវថៃ ធ្វើការចាប់ខ្លួននៅថ្ងៃជាមួយគ្នា ឆ្លងដែនតាមច្រកអូរ៥០ ខេត្តព្រះវិហារ៕

ដោយ៖ (ឧត្ដម​)