• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

បត់ម៉ូតូមិនប្រយ័ត្ន បុកគ្នាប្រាវ ចែកគ្នាដេកពេទ្យរៀងៗខ្លួន..

5 months ago     89     អ៊ុងនី

ខេត្តកែប៖ កាលពីព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រមាណ៦និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ​ និងម៉ូតូ បើកបរទិសដៅស្របគ្នាពីត្បូងទៅជើង ត្រង់ចំណុចមុខផ្ទះលក់គ្រឿងសំណង់ ឈ្មោះ​ សុខ ម៉ន លើកំណាត់ផ្លូវជាតិលេខ៣៣A ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ក្នុងករណីគ្រោះចរាចរណ៍នេះដែរ ភ្លាមៗនោះសមត្ថកិច្ចក៏ចុះមកអន្តរាគមន៍ធ្វើការវាស់វែងនិងយកម៉ួតូមករក្សាទុកនៅប៉ុស្តិ៍នបាលរដ្ឋាលក្រុងកែប ដើម្បីដោះស្រាយគ្នាជាក្រោយ។

បើតាមការអោយដឹងពីលោក មាស ទិត្យ អធិការរងទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូគោគក្រុងកែប បានបញ្ជាក់ប្រាប់ភ្នាក់ងារយើងនៅ ថ្ងៃទី១១ខែមករាឆ្នាំ២០១៧នេះថា ម៉ូតូបង្កទាំងពរនោះទី១ -ម៉ាក់HONDA C125ពណ៌ខ្មៅ (ជាអ្នកបត់ឆ្វេងចូលទៅផ្ទះ) មិនស្គាលស្គាល់ស្លាក់លេខ ក្នុងខណៈពេលកើតហេតុភ្លាមនោះ ត្រូវបានសាច់ញាតិបានយកម៉ូតូអូសចូលទៅក្នុងផ្ទះបាត់ ចំណែកឯអ្នកបើកបរត្រូបានគេស្គាល់ឈ្មោះ សុខ សុគន្ធពិដោរ ភេទប្រុសអាយុ៤៣ឆ្នាំ បំរើការងារអង្គភាពកងរាជអាវុធហត្ថខេត្តកែប មានទីលំនៅភូមិកើតហេតុខាងលើ បានទទួលរងរបួសដើមទ្រូង ភ្លាមៗនោះបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត។ចំណែកឯម៉ូតូមួយគ្រឿងទៀតម៉ាក់SUZUKI Smash V ពណ៌ខ្មៅពាក់ស្លាក់លេខ KEP 1A 42 50 បើកបរ ឈ្មោះជីវ សុខឡេង ភេទស្រីអាយុ១៩ឆ្នាំ មុខរបរសិស្សសាលា បច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើដូចគ្នា ទទួលរងរបួសស្រាល រលាត់ដែនិងជើង ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។

គួរបញ្ជាក់ផងដែរថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ផ្តើមចេញពីការមិនប្រុងប្រយ័ត្ន បើកបរមិនយោលពីស្ថានភាព មិនគោរពច្បាប់ចរាចរណ៍ បត់ឆ្វេងស្តាំ មិនមើលកញ្ចក់ក្រោយ ជាសេសនោះបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន៕

ដោយ៖ (ហង្ស សុភាព)