ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ក្រោមអធិបតីភាព ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ រៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍

3 months ago     243     រ័ត្ន

ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ ដែលជាថ្ងៃទីមួយនៃការប្រាព្វពិធីបុណ្យទន្លេលើកទី៣ ក្រសួងទេសចរណ៍បានសហការជាមួយអាជ្ញាធរខេត្តស្ទឹងត្រែងរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ ក្រោមអធិបតីភាពឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្តម យ៉ង់ សុវឌ្ឍនា អភិបាលរងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរជំនាញជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គូអពាពិពាហ៍ យុវជន យុវនារីប្រមាណ៣០០នាក់។

នេះជាសកម្មភាពចាប់ផ្តើមសម្រាប់ថ្ងៃទី១ និងមានកម្មវិធីនានាជាច្រើនទៀត។ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញចូលរួមឲ្យបានច្រើនកុះករក្នុងពិធីបុណ្យទន្លេឆ្នាំ២០១៧ នេះ។

ដក​ស្រង់​ពី​៖ PAGE.ក្រសួង​ទេសចរ​ណ៍​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​.VD7