ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

នាវាទេសចរណ៍ថ្មីមួយទៀតហើយ ដែលជានាវាទី ១៩ ក្នុង​ឆ្នាំ​២០១៧ ហើយនាវាទេសចរណ៍នោះបានផ្ទុកអ្នកដំណើរចំនួន ២៧៦០ នាក់

3 months ago     285     រ័ត្ន

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ៧:៣០ ព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Diamond Princess ដែលជានាវាទី ១៩ មកពីកំពង់ផែ Hochiminh ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ២៧៦០ នាក់ ស្រី ១៤៩៤ នាក់ និងនាវិកចំនួន ១០៨៤ នាក់ ស្រី ២០០ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ១៦:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។

ដកស្រង់ពី៖ PAGE.កំពង់ផែស្វយ័តក្រុងព្រះសីហនុ.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​.VD7