• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ពិធី​​ផ្សព្វផ្សាយ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រចនា​ផ្នែក​ខាង​ក្នុង​សម្រាប់​ស្តង់ដារ​ផ្ទះ​ស្នាក់​កម្ពុជា

3 months ago     197     រ័ត្ន

សូម​អញ្ជើញ​ចូលរួម​ការប្រកួត​ប្រជែង​រចនា​ផ្នែក​ខាង​ក្នុង​សម្រាប់​ផ្ទះ​ស្នាក់​កម្ពុជា​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មិនា​ ឆ្នាំ​២០១៧​ ក្រសួង​ទេសចរណ៍​បាន​រៀប​ចំ​ពិធី​​ផ្សព្វផ្សាយ​កម្មវិធី​ការ​ប្រកួត​ប្រជែង​រចនា​ផ្នែក​ខាង​ក្នុង​សម្រាប់​ស្តង់ដារ​ផ្ទះ​ស្នាក់​កម្ពុជា​ (Cambodia Home Stay) នៅ​សាកលវិទ្យាល័យ​ ន័រតុន​ ដោយ​មានការ​ចូល​រួម​ពី​ប្អូន​ៗ​និសិ្សត​ផ្នែក​ស្ថាបត្យកម្ម​ ផ្នែក​ទេសចរណ៍​ និងប្អូន​ៗ​យុវជន​ សរុបជាង​​ ២០០នាក់។​

​កម្មវិធី​ការ​ប្រកួត​ប្រជែង​រចនា​ផ្នែក​ខាង​ក្នុង​ផ្ទះ​ស្នាក់​នេះ​ គឺ​សំដៅ​កំណត់​គំរូ​​ស្ថាបត្យកម្ម​ផ្ទះ​ស្នាក់​ស្រប​តាម​ស្តង់ដារ​ផ្ទះ​ស្នាក់​កម្ពុជា​ និង​ជំរុញ​បំផុស​ចលនា​បង្កើត​ផ្ទះ​ស្នាក់​ឲ្យ​កាន់​តែ​ទូលំទូលាយ​ បង្កើន​ការ​វិនិយោគ​ទៅ​លើ​សេវា​ស្នាក់​នៅ​ឆ្លើយ​តប​ទៅ​នឹង​កំណើន​ភ្ញៀវ​ទេសចរ​ទាំង​ក្នុង​ស្រុក​ និង​អន្តរជាតិ​។​

ម្យ៉ាងទៀត​គឺ​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​ និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។សូម​ជម្រាប​ថា​កន្លង​មក​ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​ស្តង់ដារ​ផ្ទះ​ស្នាក់​កម្ពុជា​ - ផ្ទះស្នាក់សហគមន៍ ផ្ទះស្នាក់ជនបទ និង​ផ្ទះស្នាក់ទីក្រុង-ដើម្បី​ជំរុញ​គុណភាពសេវា​ផ្ទះ​ស្នាក់​តាម​ទស្សនៈ​ទាន​ស្អាត​ និងបៃតង​ ប្រកប​ដោយ​បដិសណ្ឋារកិច្ច​ល្អ​ ​និង​បាន​ដាក់​ចេញ​យុទ្ធនាការ​ ផ្ទះ​ខ្មែរ​ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋដាក់ពាក្យយកស្តង់ដាផ្ទះស្នាក់កម្ពុជា​ និងឈានទៅយកស្តង់ដាផ្ទះស្នាក់អាស៊ានថែមទៀត។

ដក​ស្រង់​ពី​៖ PAGE.ក្រសួង​ទេសចរ​ណ៍​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​.VD7