ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ឯកឧត្ដម​ យន្ត មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ក្រុមការងារ​ថ្នាក់​ខេត្ត-ក្រុង​ ចុះ​សម្អាត​តាម​ឆ្នេរ​

3 months ago     203     អ៊ុងនី

ខេត្តព្រះសីហនុ៖ យុទ្ធនាការ​ទីក្រុង​ស្អាត​ថ្ងៃទី​១០មិនា២០១៧ នេះ​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ អមដំណើរ​ដោយ​ អភិបាល​ក្រុង​​ព្រះសីហនុ​ លោក អីុ​ សុខឡេង​ និង​ក្រុម​ការងារ​ថ្នាក់ខេត្ត​ជាច្រើន​ទៀត​។

ក្នុង​ឱកាស​នេះ​ផងដែរ​ អភិបាល​ខេត្ត​ឯកឧត្ដម​ យន្ត​ មីន​ បាន​ថ្លែង​បញ្ជាក់​ថា​ ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុយើង​ មានការ​កើនឡើង​នៃ​ភ្ញៀវទេសចរណ៍​ជា​លំដាប់​ ខណៈ​ក្នុងឆ្នាំនេះ​បាន​កើនឡើង​៣៦,៩១% នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​។ ដូច្នេះ​ឆ្នេរសមុទ្រ​របស់​យើង​ត្រូវ​ខិតខំធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មាន​សោភណភាព​ស្រស់​ស្អាតទើប​ក្រុមការងារយើងខ្ញុំ​ទាំងអស់គ្នា​បាន​បើក​យុទ្ធនា​ការ​នេះឡើង​ដើម្បី​ចូលរួម​ចំណែក​ក្នុងការ​ថែរក្សា​ឆ្នេរ​។

ជាចុងក្រោយ​ឯកឧត្ដម​ យន្ត​ មីន​ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ដែល​បាន​ចូលរួម​យ៉ាង​ច្រើន​កុុះករ​ក្នុង​យុទ្ធនា​ការ​សំអាត​ឆ្នេរ​នេះ​៕ ដោយ​៖ (ហួត​)