ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

នាវាទេសចរណ៍មួយគ្រឿងមានឈ្មោះ Volendamបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហន

5 months ago     132     រ័ត្ន

នៅវេលាម៉ោង ០៧:៣០ ព្រឹក ថ្ងៃទី​ ០៨ ខែ​ មករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Volendam ដែលជានាវាទី​ ០២​ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ។

នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន​ ១២១៩​ នាក់ និងនាវិក​ចំនួន ​៦០៨​ នាក់ ហើយនាវាទេសចរណ៍នេះ​ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង​ ២០:៣០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម។