• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ផ្អើល​ពេញ Facebook ក្មេងស្រី​វ័យ ១២ឆ្នាំ សំរេចចិត្ត​ចង ក សម្លាប់ខ្លួន

5 months ago     476     អ៊ុងនី

បរទេស៖ យោងទៅតាម​លោក(Tony Brazier) ដែលជា​អ្នកជំនាញ​ផ្នែក​ពិនិត្យ​សាកសព​ប្រចាំ​តំបន់ Polk រដ្ឋ​ផ្លរីដា បាន​ឲ្យ​ដឹងថា ក្មេងស្រី​ឈ្មោះ Katelyn Nichole Davis អាយុ១២ឆ្នាំ ដែល​រស់នៅ​តំបន់ Polk  បាន​បាត់​បង់ជីវិត​នៅឯ​មន្ទីរពេទ្យ  ក្រោយពី​ក្រុម​ជួយសង្គ្រោះ បាន​ប្រទះឃើញ​នាង​ធ្វើអត្តឃាត​ដោយ​ចងក​នៅ​ខាងក្រៅ​ផ្ទះ កាលពី​វេលា​ម៉ោង ៦ល្ងាច ថ្ងៃទី ៣០ ធ្នូ ២០១៦ កន្លងទៅនេះ។

លោក (Tony Brazier) បាន​និយាយថា ឥឡូវនេះ​សាកសព​របស់​ក្មេងស្រី​រងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពិសោធន៍ និង​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ប្រចាំ​នៅ​តំបន់ Georgia  ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ។

ក្រុមប៉ូលិស​នៅក្នុង​តំបន់ Polk កំពុងធ្វើការ​ស៊ើបអង្កេត​ទៅលើ​ភស្តុតាង​មួយចំនួន ដែលមាន​ដូចជា ទូរស័ព្ទដៃ គណនី Facebook និង​បណ្តាញ​សង្គមផ្សេងៗទៀត​របស់ Davis ដើម្បី​ឲ្យ​កាន់តែច្បាស់​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​ហេតុការណ៍​មួយ​នេះ​កើតឡើង។ ប្រភព​បន្ថែមទៀតថា ការស៊ើបអង្កេត​កំពុងតែ​ដំណើរការ ហើយ​ការពិត​នឹងត្រូវ​បានបង្ហាញ​ក្នុងពេលឆាប់ៗនេះ៕