ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

នាវាទេសចរណមួយមានឈ្មោះAIDA BELLA ហើយអាចដឹកអ្នកដំណើរបានចំនួន​២១៦១​ នាក់ បានមកចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហន

5 months ago     167     រ័ត្ន

នៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ AIDA BELLA ដែលជានាវាទី ០១ សំរាប់ដើមឆ្នាំ​ ២០១៧ មកពីកំពង់ផែ Phu My ប្រទេសវៀតណាម បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​ ។

នាវាទេសចរណ៍នេះផ្ទុកអ្នកដំណើរចំនួន​ ២១៦១​ នាក់និង ​អ្នកបើកនាវិកមាន​ចំនួន ​៥៩៩​ នាក់​ ហើយនាវាទេសចរណ៍នេះ​ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ១៨:០០ ថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែ Laem Chabang ប្រទេសថៃ​ ។