ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ការចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋចំនួន៤៧០គ្រួសារ និងទទួលបានដីលំនៅដ្ឋាននៅពេលខាងមុកឆាប់ៗនេះហើយនៅខេត្តព្រះវិហារ

2 months ago     161     ទុយ​ ហ៊ួត​

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នេះមានកិច្ចប្រជុំពីភាក្សារវាងលោក ប្រាក់ ភីជា មេឃុំស្រអែម និងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដីផ្សារស្រះក្តុលភូមិធម្មជាតិតេជោឋិត នៅក្នុងឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារដែលមិនទាន់ទទួលបានដីកម្មសិទ្ធិនៅឡើយទេមានចំនួន(៤៧០គ្រួសារ)នៅពេលនេះនឹងត្រូវទទួលបានដីលំនៅដ្ឋាននៅពេលខាងមុកឆាប់ៗនេះហើយ ដោយយោងទៅតាមការអោយដឹងរបស់លោក ប្រាក់ ភី មេឃុំស្រអែមមានបញ្ជាក់អោយដឹងនារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧។

នេះថាដោយមានការតវ៉ាអំពីសំណាក់នៃក្រុមជនមួយចំនួនដែលដើរឃោសនានឹងបំផ្លែងសភាពការណ៍អោយមានភាពច្របូកច្របល់នោះទើបលោក ប្រាក់ ភីបាន កោះអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលនឹងត្រូវទទួលបានដីលំនៅដ្ឋាននោះមកពីភាក្សារដើម្បីស្រាវជ្រាវរកក្រុមគ្រួសារមួយណាដែលមិនទាន់បានហើយអោយលើកដៃតវ៉ាក៏ប៉ុន្តែជាលទ្ធិផលដោយមិនមានការបាត់ឫក៏ខ្វះឈ្មោះណាមួយដែរកិច្ចពីភាក្សារនាថ្ងៃនោះបានប្រកបទៅដោយភាពស្និទ្ធស្នាលនឹងប្រកបទៅដោយផ្លែផ្កានឹងទទួលខុសត្រូវខ្ពស់។ ដោយ៖( ម៉ែន សុគន្ធា ព្រះវិហារ)