ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

លោក ភួ​ន ឈី​ម អភិបាលរង​ស្រុក​បាទី រង​ការ​ចោទថា បាន​យក​គ្រឿងចក្រ កាយ​ប្រឡាយ បង្ហូរ​ទឹកស្អុយ ចូល​ផ្ទះ​ប្រជាពលរដ្ឋ (វីដេអូ)

2 months ago     208     កញ្ញា

ខេត្តតាកែវ ៖ ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ ដែល​រស់នៅ​ក្នុងភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ទៅលើ លោក ​ភួ​ន ឈី​ម អភិបាលរង​ស្រុក​បាទី ថា ​បាន​បញ្ជា​ឲ្យ​គ្រឿងចក្រ​ធ្វើការ​ឈូស ឆាយ​និង​កាយ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ចូល​ផ្ទះ​របស់​ពួកគាត់ បណ្តាល​ឲ្យ​លិច​ពេញ​បរិវេណ​ផ្ទះ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០១៧ប្រជាពលរដ្ឋ​ចំនួន២គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ការកាយ​ប្រឡាយ​បង្ហូរទឹក​ស្អុយ​ចូល​ផ្ទះ​របស់ ពួកគាត់​នោះ ផ្ទះ​ទី១.ឈ្មោះ ឡេង សុខ​លន និង​ប្រពន្ធ​ឈ្មោះ ធា​វ ស៊ីវ​ឃីម និង​ផ្ទះ​គ្រួសារ​ទី២.ឈ្មោះ សាន អាង និង​ប្រពន្ធ​ឈ្មោះ វ៉ា ចេង ទាំងពីរ​គ្រួសារ​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។ បើតាម​សម្តី​របស់​ពួកគាត់​បានលើកឡើង​ថា​បើ​ចង់​អភិវឌ្ឍន៍ ក៏​ពួកគាត់​មិន​ជំទាស់​នោះទេ ប៉ុន្តែ​សូម​ឲ្យ​លោក​ខាង​អាជ្ញាធរ​មេត្តា​ជូនដំណឹង​ដល់​ពួកគាត់​ជាមុន ហើយ​ត្រូវ​កោះហៅ​ពួកគាត់​ចូលរួម​ប្រជុំ​ដើម្បី​រក​ផលប៉ះពាល់។

ហើយ​ពួកគាត់​បាន​បន្តទៀតថា ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​មិនត្រូវ​បាន​លោក ភួ​ន ឈី​ម ធ្វើការ​ឈូសឆាយ​នោះទេ បែរជា​មក​ឈូស​កំទេច​តែ២គ្រួសារ របស់​ពួកគាត់​ទៅវិញ។ជុំវិញ​ករណី​ខាងលើនេះ លោក ភួ​ន ឈី​ម អភិបាលរង​ស្រុក​បាទី ដែល​រង​ការ​ចោទថា​ ជា​អ្នកបញ្ជា​ឲ្យ​ឈូសឆាយ និង​កាយ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​ ចូល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នោះ ​មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​លោក​ថា​ជាប់រវល់ គ្មាន​ពេល​និយាយ​ទេ។ ដោយ៖(សុខន)