ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

បង្គោលព្រំដែនលេខ៤១ និងលេខ៤៣លើខ្សែព្រំដែនគោកខេត្តមណ្ឌលគិរី(កម្ពុជា) ខេត្តដាក់ឡាក់(វៀតណាម)ត្រូវបានសម្ភោធជាផ្លូវការ(មាន​វីដេអូ​)

2 months ago     438     ទុយ​ ហ៊ួត​

ខេត្តមណ្ឌលគិរី៖ បង្គោលព្រំដែនលេខ៤១ និងលេខ៤៣ លើខ្សែព្រំដែនគោក ស្ថិតនៅក្នុងភូមិសាស្រ្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី (កម្ពុជា) ខេត្តដាក់ឡាក់ (វៀតណាម) ត្រូវបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រោមអធិបតីភាព លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី លោក ថាយ ដាយង៉ុក មេបញ្ជាការរងយោធភូមិភាគទី៥ និងលោក អ៊ី យ៉ាងរី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់។

លោក ចឹង សុចន្ថា អភិបាលរងខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវបង្គោលព្រំដែនលេខ៤១ និងលេខ៤៣ រវាងខេត្តមណ្ឌលគិរី (កម្ពុជា) និងខេត្តដាក់ឡាក់(វៀតណាម) គឺពិតជាបានបញ្ជាក់អំពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់របស់អាជ្ញាធរខេត្តទាំងពីរ ព្រមទាំងក្រុមការងារចម្រុះខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរ ក្នុងការអនុវត្តការងារដ៏ មាសារៈសំខាន់ជាប្រវត្តិសាស្រ្ត។

លោកបានបន្តថា ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន គឺជាការងារមួយយ៉ាងសំខាន់ សម្រាប់បណ្តាប្រទេស ដែលមានព្រំដែនជាប់ជាមួយគ្នា ដើម្បីកំណត់ឲ្យបានច្បាស់លាស់នូវព្រំដែន និងបូរណៈភាពទឹកដីរបស់ប្រទេសនីមួយៗ ត្រូវអនុវត្តដោយគោរព ទៅតាមគោលការណ៍ច្បាប់ សន្ធិសញ្ញា អនុសញ្ញា ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងៗ របស់រាជរដ្ឋាភិបាល ចំពោះប្រទេសដែលនៅជាប់ព្រំដែនគ្នា ។ លោកក៏បានបន្តទៀតថា ​​ដោយសហការណ៍គ្នាល្អរវាងក្រុមការងារចម្រុះខ័ណ្ឌសីមា បោះបង្គោលព្រំដែនគោកកម្ពុជាលេខ៧ ប្រចាំខេត្តមណ្ឌលគិរី ជាមួយក្រុមការងារចម្រុះបោះបង្គោលព្រំដែនគោកវៀតណាមលេខ៣ប្រចាំខេត្តដាក់ឡាក់ អនុវត្តបានជាលទ្ធផលប្រវែង៧១,៥៨៨គីឡូម៉ែត្រ ក្នុងនោះព្រំដែនតាមផ្លូវទឹកប្រវែង៣៨,៥៨៨គីឡូម៉ែត្រ និងព្រំដែនតាមផ្លូវគោក៣៣គីឡូម៉ែត្រ ។

លោកបានបញ្ជាក់ថាបង្គោលព្រំដែនធំមានបង្គោលព្រំដែនសរុបចំនួន០៧ទីតាំង ចាប់ពីបង្គោលលេខ៤១ ដល់៤៧ ស្មើរនឹង១១ ត្រូវបានសម្ភោធជាផ្លូវការរួចរាល់។បន្ទាប់មកលោកអភិបាលរងខេត្ត បានសំណូមពរដល់ក្រុមការងារ ត្រូវរួមសហការណ៍គ្នា បន្តអនុវត្តការងារដែលនៅសេសសល់ឲ្យទទួលបានជោគជ័យទៅតាមផែនការរបស់រដ្ឋាភិបាល ដែលបានគ្រោងទុក៕ ដោយ៖( រមនា)