ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

លោកជំទាវ ម៉ែន សំអន អញ្ជើញ​ចូលរួម​ប្រ​គល់​សញ្ញាប័ត្រ ដល់​និស្សិត៣ជំនាន់ ចំនួន១៧៦៤នាក់ នៅ​សាកល​វិទ្យាល័យ​ស្វាយរៀង (វីដេអូ)

2 months ago     151     កញ្ញា

ខេត្តស្វាយរៀង ៖ លោកជំទាវ ម៉ែន​សំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​អ​ញ្ជើ​ជា​អធិប​ត្តី ក្នុង​ពិធី​ចែក​សញ្ញាបត្រ ជូន​ដល់​និស្សិត៣ជំនាន់ ចំនួន១៧៦៤នាក់ នៅ​សាកលវិទ្យាល័យ ស្វាយរៀង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ អាគា​សិក្សា​មួយ​ខ្នង កម្ពស់​បី​ជាន់​មាន១៧បន្ទប់ ដែលជា​អំណោយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នា​ព្រឹក​ថ្ងៃទី១៨ខែឧសភា​ឆ្នាំ២០១៧ ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការអភិវឌ្ឍ​ធនធានមនុស្ស ដោយមាន​ផែនការ និង​យុទ្ធសាស្ត្រ ដ៏​ត្រឹមត្រូវ។

ហេតុនេះហើយ ទើប​គ្រប់​ឃុំ​សង្កាត់ តែងតែ មាន​សាលារៀន​រហូត ដល់​កំរិត​វិទ្យាល័យ ស្ទើរតែ​គ្រប់​ខេត្ត មាន​ដល់​កំរិត​សកលវិទ្យា​ល័យ ។ លោកជំទាវ បាន​មាន​លើកឡើង ថា​ធនធានមនុស្ស គឺជា​កត្តា​មិនអាច​ខ្វះ​បាន ក្នុងការ​កសាង​និង​អភិវឌ្ឍន៍ ប្រទេសជាតិ​ឲ្យ រីកចម្រើន​ទៅមុខ ។

លោកជំទាវ បាន​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ បានផ្តល់​ការគាំទ្រ​ឧបត្ថម្ភ និង​ឱកាស​ដ៏​ធំធេង សម្រាប់​បញ្ញវន្ត​ជំនាន់​ក្រោយ ដូចជាក្មួយៗ ទាំងអស់។ រាជរដ្ឋាភិបាល​បាន​នាំមក​នូវ ដូច​សព្វថ្ងៃនេះ​រួម សុខសន្តិភាព ស្ថេរភាព​នយោបាយ ការអភិវឌ្ឍ​និង ចក្ខុវិស័យ​យូ​អង្វែង ។

លោកជំទាវ​បានបញ្ជាក់ថា ជាក់ស្តែង​នៅ​ខេត្តស្វាយរៀង ពី​អតីតកាល​មក​មិនដែល មាន​សកល​វិទ្យាល័យ​ទេ ទើបតែ​សម័យ​សម្តេច​តេ​ជោ ទើប​មាន​សកល​វិទ្យាល័យ ស្វាយរៀង នេះ​ចាប់ពី​ឆ្នាំ២០០៥មក ។

លោកជំទាវ ម៉ែន សំអន បាន​អំពាវនាវ​អោយ​រួមគ្នា ថែរក្សា​សមិទ្ធផល​ទាំងថ្មី​ទាំងចាស់ អោយ​ស្ថិតស្ថេរ នៅ​គង់វង្ស​យូរអង្វែង សម្រាប់​បម្រើ​ផលប្រយោជន៍ វិស័យ​អប់រំ​មិនតែប៉ុណ្ណោះ សូម​លោក​លោកស្រី​និងក្មួយៗ និស្សិត​ត្រូវ​ទៅ​ចូលរួម បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឲ្យ​បាន​គ្រប់គ្នា៕ ដោយ វីរៈ​ពៅ