ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​មានប្រសាសន៍ថា គ្មាន​គណៈបក្ស​ណា អាចធ្វើ​បាន​ដូច គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ

2 months ago     156     កញ្ញា

ខេត្តកំពត ៖ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧ​បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង តស៊ូ ពុះពា ជំនះ​គ្រប់​ឧបសគ្គ​ដើម្បី​ឯកភាព​ជាតិ សន្តិភាព សន្តិសុខ ស្ថេរភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម សិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូរ លទ្ធិប្រជាធិបតេយ្យ និតិរដ្ឋ និង​មានការ​អភិវឌ្ឍន៍​គ្រប់​វិស័យ ហើយ​មិនមាន​គណបក្ស​ណា​បានធ្វើ ឬ​អាច​ធ្វើបាន​ដូច​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ឡើយ។

លោក​បានលើកឡើង​ដូច្នេះ ​នៅក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី ​ក្នុង​ពិធី​សម្ពោ​ធ​ដាក់​ដាក់​ឲ្យ​ប្រើប្រាស់ ​មណ្ឌល​សុខភាព មរតក​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ជុំ​គី​រី ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រីកាលពី​ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៧។

ឯកឧត្តម​បន្តថា រដ្ឋាភិបាល​បាន​លើកកម្ពស់​ជីវភាព​រស់​នៅ ​និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​លើកកម្ពស់​សុខមាលភាព ​របស់​សង្គមជាតិ ហើយ​កំពុង​បន្ត​អនុវត្តន៍​យ៉ាងសកម្ម​ លើ​ការងារសំខាន់ៗ ជា​អទិភាព៤ចំណុច ៖ ទី១ ការបន្ត​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស , ទី២ ហេ​ដ្ឋា​រចនាសម្ព័នផ្លូវ .ស្ពាន​ជាដើម។ល។ , ទី៣ វិស័យ​អគ្គិសនី និង​ទី៤ វិស័យ​ប្រព័ន្ធធារាសាស្ត្រ និង​ទឹកស្អាត ។

នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​គោលនយោបាយ​ឈ្នះ​ឈ្នះ រដ្ឋាភិបាល បាន​លប់ចោល​ការយក​ផាស៊ី​ពី​ការលក់​តាម​កញ្ច្រែង ល្អី​ពី​ប្រជាជន ទម្លាក់​អត្រា​ការប្រាក់​ឥណទាន​ប្រាក់កម្ចី របស់​គ្រីះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ ពី៣០% មក​ត្រឹម១៨%ក្នុង​មួយឆ្នាំ ប​ញ្ឍ​ប់យក​ពន្ធ​ប្រចាំឆ្នាំ​លើ​ទោចក្រយានយន្ត ត្រី​ចក្រ​ក្រ​យានយន្ត ត្រាក់ទ័រ គោយន្ត និង​គ្រឿងចក្រ​ខ្នាតតូច បញ្ចុះ​ថ្លៃ​អគ្គិសនី​ត្រឹម៦១០រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​ប្រជាជន​ទូទាំងប្រទេស​ ដែល​ប្រើ​ភ្លើង​រដ្ឋ​ ក្រោម៥០គីឡូវ៉ាត់ម៉ោង ​ក្នុង​មួយខែ និង​ប​ញ្ឍ​ប់​ការយក​កម្រៃ​សេវា​ការធ្វើ​សៀវភៅ​អត្រា​និ​កូ​ល​ដ្ឋា​ន អត្តសញ្ញាណ​ប័ន សៅ​ភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ មិន​យកពន្ធ​លើដី​ស្រែចំការ ដី​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ បាន​ដោះស្រាយ​បញ្ហា​ជាក់ស្តែង​ផ្ទាល់ ​ដែល​ទាក់​ទង​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ដូចជា បញ្ហា​ប្រេង​ថ្ងៃ ស្រូវ​ចុះថោក ការផ្តល់​អាហារ​រូបករណ៍​ដល់​សិស្ស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ចាត់ទុកថា​យុវជន​ទាំងអស់​ជា​កោសិការ​របស់​សង្គមជាតិ។

ជាងនេះទៅទៀត អនុវត្តន៍​តាម​គោលនយោបាយ​កែទម្រង់​ដីធ្លី រដ្ឋាភិបាល​បាន​បែងចែក​ដីធ្លី​តាមរយៈ​ការបន្ត​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ការ​ប្ប​ទាន​ដល់​ជនក្រីក្រ យោធិន​ពិការ គ្រួសារ​យោធិន​ពលី មរណៈ និង​អតីត​កម្លាំង​ប្រដាប់​អា​វុ​ទ្ធ​ដែល​ខ្វះ​ដី​ពិតប្រាកដ។

លើសពីនេះទៅទៀត រដ្ឋាភិបាល​បាន​តម្លើង​ប្រាក់​បៀ​វត្ត​ន៍​ដល់​មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ​ទាប​បំផុត ៨០ម៉ឺន​រៀល១ខែ ហើយ​ចាប់ពី​ឆ្នាំ ២០១៨ ទាប​បំផុត១លាន​រៀល​ក្នុង១ខែ។ បាន​ត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ទៅតាម​បណ្តារ​ខេត្ត​ដើម្បី​ឈានដល់​គោលដៅ តំបន់​ជនបទ​នៅ​ទូទាំងប្រទេស​នឹងមាន​អគ្គីសនី​ប្រើប្រាស់​នៅ​ឆ្នាំ ២០២០ដើម្បី​ជួយ​ដល់​គ្រួសារ​ប្រជាជន​ក្រីក្រ ពិសេស​អ្នករស់នៅ​ជនបទ​បាន​ប្រើ​អគ្គិសនី​សម្រាប់​ការបូមទឹក​ដាក់​ស្រែ និង​ការធ្វើ​កសិកម្មផ្សេងៗទៀត។ ទាំងនេះហើយ​គឺ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ដ​បាន​អនុវត្ត​ជាក់ស្តែង​មិនមែនជា​ការសន្យា​ដូចជា​គណបក្ស​មួយចំនួន​នោះឡើយ។

សូម​ជំរាប​ថា បើ​យោងតាម​របាយការណ៍រ​បស់​ឯកឧត្តម ចាន់ ចេស្តា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​ឲ្យ​ដឹងថា មណ្ឌល​សុខភាព​នេះ ​មាន​អាគារ៤ខ្នង​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​លោកជំទាវ តាមរយៈ​កងពលតូច​ថ្មើ​ជើង​លេខ ៧០ នៅក្នុង​តំបន់​ប្រតិបត្តិ​ការណ៍​នោះ អាគារ​ទាំង​បួន​រួមមាន អាគារ​ពិនិត្យ​ជម្ងឺ​ទូទៅ ធ្វើ​ពី​បេតុង​ប្រក់​ហ្វី​ប្រូ មាន​ទទឹង ១៥ម៉ែត្រ​បណ្តោយ២១ម៉ែត្រ។ អាគារ​សម្ភព​ធ្វើ​ពី​បេតុង ប្រក់​ហ្វី​ប្រូ ទទឹង៧ម៉ែត្រ បណ្តោយ២៥ម៉ែត្រ ។អាគារ​បុគ្គលិក​ពេទ្យ ធ្វើ​ពី​បេតុង ប្រក​ហ្វី​ប្រូ ទទឹង ៩ម៉ែត្រ បណ្តោយ ២១ម៉ែត្រ។ អាគារ​ផលិត​ទឹក​សុទ្ធ ផ្ទះបាយ ឃ្លាំង បន្ទប់​សម្រាប់​អ្នក​ដាំ​ស្ល​ធ្វើ​ពី​បេតុង ប្រក់​ហ្វី​ប្រូ ទទឹង ៩ម៉ែត្រ បណ្តោយ ៣០ម៉ែត្រ រួមទាំង​ថ្លៃ​ដី និង​របង​ផង សរុបថ​វិការ​អស់​ចំនួន ២៣.៨៣៥០ដុល្លារ៕ ដោយ ហង្ស សុភាព