ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

លោក សាម សុខ​ហេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ទំរីង​ស្រុក​សណ្តាន់ ដឹកនាំ​ក្រុមការងារ ចុះ​នាំយក​អំណោយ​ជូន ស្ត្រី​មាន​ជម្ងឺមហារីក​សុដន់​ម្នាក់

2 months ago     169     កញ្ញា

ខេត្តកំពង់ធំ ៖ លោក សាម សុខ​ហេង ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ទំរីង​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បាន​ដឹកនាំ​ក្រុមការងារ​គណបក្ស​ប្រជាជ ន​ភូមិ​ក្បាលដំរី ឃុំ​ទំរីង ស្រុក​សណ្តាន់ បាន​ចុះសួរសុខទុក្ខ នាំយក​អំ​ណោ​ចែកជូន​ដល់​ក្រុមគ្រួសារ​មួយ ឈ្មោះ សំ អឿន ភេទ​ស្រី អាយុ២៣ឆ្នាំ ជា​ស្ត្រី​មាន​ជំងឺ​រោគ​មហារីក​សុដន់ បានកើត​ឡើងជា​យូរ​ឆ្នាំ​មកហើយ កំពុងតែ​ដ​ង្ហើ​យ​រក​ម្ចាស់ជំនួយ ដើម្បី​រកថ​វិការ​ព្យាបាល​បន្ត ។

អំណោយ​ដែល​ក្រុមការងារ​យក​ចែកជូន​នៅពេលនេះ​រួមមាន ៖ ថវិកា ៣៤0000រៀល , អង្ករ១បេ , មី , ទឹកស៊ីអ៊ីវ , ទឹក​គោរ​ឆៅ ។ សូមបញ្ជាក់​ផងដែរ​ថា ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​ទំរីង តែងតែ​ចុ​ញ​សួរសុខទុក្ខ បងប្អូន​សមាជិក ជា​ញឹកញាប់ រាល់ពេល​មានទុក្ខ​លំបាក៕ ដោយ ពៅ ប៊ុនថន