ថ្ងៃសុក្រ ទី ២១ ខែកក្កដា ២០១៧

ទិវា​អន្តរជាតិ ស្តីពី​គ្រួសារ ថ្ងៃនេះ បាន​ចូលរួមចំណែក​ផ្សព្វផ្សាយ លើកកម្ពស់ ការយល់ដឹង​អំពី​តួនាទី​របស់​សមាជិកគ្រួសា​រ (វីដេអូ)

2 months ago     152     កញ្ញា

ខេត្តស្វាយរៀង ៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​គណៈ​កម្ម ការ​ជាតិ ពិគ្រោះ​យោបល់​គោលនយោបាយ ចំពោះ​គ្រួសារ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី២៣នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ១៥ ខែឧសភា ឆ្នាំ២០១៧ ក្រោម ប្រធានបទ «គ្រួសារ​ល្អ គឺជា​កម្លាំង​ស្នូល ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌» ដោយមាន​ការអញ្ជើញ ចូលរួម​ពី​មន្ត្រីរាជការ​ក្រសួង​សង្គមកិច្ច និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​តំណាង​គ្រួសារ​សរុប ប្រមាណ​ជិត៤០០នាក់​នា​ព្រឹក​ថ្ងៃទី១៧ខែឧសភា​ឆ្នា២០១។

ឯកឧត្តម វង សូត បាន​ថ្លែងថា ការ​ប្រារព្ធ​ទិវា​អន្តរជាតិ ស្តីពី​គ្រួសារ​នាពេលនេះ គឺជា​ការរួមចំណែក​ផ្សព្វផ្សាយ លើកកម្ពស់​ការយល់ដឹង អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​នៃ​គ្រួសារ ដែល​បាន ខិតខំ​ប្រឹងប្រែង​ចិញ្ចឹម បីបាច់​ថែរក្សា អប់រំ ទូន្មាន​ប្រៀនប្រដៅ​កូនចៅ ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ គ្រួសារ​ល្អ និង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ដែលជា​កម្លាំង ចលករ​មិនអាច​ខ្វះ​បាន ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មាន​ភាព​រីកចម្រើន។ថ្លែង​ក្នុង​អង្គពិធី​នោះ ឯកឧត្តម វង សូត ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយ តម្លៃ​ខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​ជានថ្នាក់ ដែល​បាន​ខិតខំ​បំពេញភារកិច្ច អស់ពី​កម្លាំងកាយ​ចិត្ត​ដោយបាន​រៀបចំ​ទិវា​នេះ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារ លិខិត​ថ្លែង​ទៅកាន់​ជនរួមជាតិ​ទាំងអស់ ជាពិសេស មេ​គ្រួសារ ដែល​បាន​ខិតខំ​ចិញ្ចឹម​បីបាច់ ថែរក្សា​កូនចៅ ឲ្យ​ក្លាយជា​ពលរដ្ឋ​ក្នុង​ល្អ​សង្គម​ផងដែរ។

ឯកឧត្តម វង សូត បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​យកចិត្តទុកដាក់ និង​ចាត់វិធានការ​ជាច្រើន​ដើម្បី លើកស្ទួយ​កម្រិតជីវភាព​របស់ ប្រជាជន និង​សុខុមាលភាព​របស់​គ្រួសារ ក្នុង​គោលដៅ​រួមចំណែក​អភិវឌ្ឍ​សង្គម និង​ធ្វើ​សុខដុម​នីយកម្ម តាមរយៈ ការបង្កើត​ឲ្យ​មានច្បាប់ គោលនយោបាយ និង​បទ​ប្បញ្ញត្តិ​ជាច្រើន​ពាក់ព័ន្ធ នឹង​ការងារ​លើកកម្ពស់​តម្លៃ​គ្រួសារ។ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ៖ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២៣ នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ថ្ងៃ១៥ ខែឧសភា ឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួង​សង្គមកិច្ច ក៏បាន​អញ្ជើញ​ចែក វត្ថុ​អនុស្សាវរីយ៍ និង​ថវិកា​មួយចំនួន ជូន​ដល់ តំណាង គ្រួសារ​ចំនួន១០រូប ជា​និម្មិត​រូបតំណាង​គ្រួសារ​ទាំង៤០០រូប​ផងដែរ៕ ដោយ វិ​រ:ពៅ ស្វាយរៀង