ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ប្រជាពលរដ្ឋ រស់នៅក្នុង​ដី​សហគមន៍​អភិវឌ្ឍន៍​មានជ័យ ចំនួន 16 គ្រួសារ មានការ​ព្រួយបារម្ភ ពី​ការបាត់បង់​ទីលំនៅ​និង​មុខរបរ ដោយសារ​មាន​ក្រុមហ៊ុន បូ អៅ និង​អាជ្ញា​ធរមាន​គម្រោង​ពង្រីក​ផ្លូវ ដើម្បី​ទាក់ទាញ​អតិថិជន ឲ្យ​មក​ជាវ​ផ្ទះល្វែង និង​ខុន​ដូរ​របស់ខ្លួន (វីដេអូ)

2 months ago     153     ធីតា

រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ទទួលដំណឹង​ថា ក្រុមហ៊ុន បូ អៅ ដែលជា​ក្រុមហ៊ុន សាងសង់​ផ្ទះល្វែង និង ខុន​ដូរ​លក់ ព្រមទាំង​អាជ្ញាធរ​ផងដែរ ដែល មាន​គម្រោង​ពង្រីក​ផ្លូវ​ជាប់​បុរី ប្រជាពលរដ្ឋ​សហគមន៍​ចំនួន ១៦ គ្រួសារ ក៏បាន​ចាប់ផ្តើម មាន​កង្វល់​យ៉ាងខ្លាំង ពី​ការបាត់បង់​លំនៅឋាន និង មុខរបរ​ដែល​ពួកគាត់​រក​ទទួលទាន​ប្រចាំថ្ងៃ នេះ​បើ​យោងតាម​ការ​ត្អូញត្អែរ​បស់​ប្រជាពលរដ្ឋនៅក្នុង សហគមន៍​នោះ ។ប្រជាពលរដ្ឋ​បានអោយដឹងថា ដី​មុខផ្ទះ​របស់​ពួកគាត់​គាត់​គឺ ជា​ដី​ស្ថិតក្នុង​ប្លង់ដី​សហគមន៍ ការរស់នៅ គឺ​មិនបាន ប៉ះពាល់​ដល់​ដី​របស់​ក្រុមហ៊ុន​នោះទេ ដី​ក្រុមហ៊ុន មាន​របង​ត្រឹមត្រូវពួកគាត់​មិនបាន​រំលោភ ចូល​ដី​របស់​ក្រុមហ៊ុន​ឡើយ ហេតុអ្វី​ក្រុមហ៊ុន ចង់​ដេញ​ពួកគាត់​ចេញ​ដូច្នេះ ។

ប្រជាពលរដ្ឋ​បាន​លើកឡើងថា ក្រុមហ៊ុន បូ អៅ ដើម្បី​ចង់​ពង្រីក​ផ្លូវ​អោយ​ធំ ដើម្បី​ទាក់ទាញ​អតិថិជន​ទិញ ខុន​ដូរ​និង ផ្ទះល្វែង របស់ខ្លួន ក្នុង​តំលៃ​ខ្ពស់ប៉ុន្តែ​គម្រោង​ពង្រីក​ផ្លូវ​នេះ បាន​ប៉ះពាល់​ដី​លំនៅឋាន និង មុខរបរ​រក​ទទួល​ទាន​ជា​រៀងរាល់ថ្ងៃ ។ ការពង្រីក​ផ្លូវ ក្រុមហ៊ុន​គួរតែ​ស្ថាបនា​នៅក្នុង​ដី​របស់ខ្លួនមូល​ហេតុអ្វី​ក្រុមហ៊ុន​និង​អាជ្ញាធរ បែ​ជា​ពង្រីក​ផ្លូវ​សាធារណៈ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​លំនៅឋាន និង​មុខរបរ​ពួកគាត់​ទៅវិញ ។

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ដែនដី នគរូបនីយ៍កម្ម​និង​សំណង់ មេត្តា​ពិនិត្យ​និង​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់ ពីព្រោះ​ដី​សហគមន៍​ដែល​ពួកគាត់​រស់នៅ​សព្វថ្ងៃនេះ ក៏​ជា​ដី​របស់​ឯកឧត្តម ប្រគល់​ឲ្យ​ពួកគាត់​រស់នៅ​ដែរ ។ គួរ​បញ្ជាក់ថា បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដី​សហគមន៍​អភិវឌ្ឍន៍​មានជ័យ ស្ថិត​ក្នុងភូមិ ដំណាក់​ធំ 2 សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ ជាង100គ្រួសារ ដែល​សុទ្ធ​ជា​គ្រួសារ​ក្រីក្រ បានមក​ទទួល​ដី 1 ឡូ ម្នាក់​លើ​ផ្ទៃដី 1ហិកតាសំរាប់​ជា​ដោះដូរ ពី​សាលា​ជ័យជំនះ និង តុលាការយោធា ក្នុង​គោលនយោបាយ របស់​រាជរដ្ឋាភិបាល តាមរយៈ​សាលាក្រុង ដែល​កាលនោះ មាន​ឯកឧត្តម ជា សុផារ៉ា ជា​អភិបាល និង នៅ​ឆ្នាំ 2000 សម្តេច តេ​ជោ បាន​អញ្ជើញ​មក​សម្ភោ​ធ ជា​ផ្លូវការ ថា សហគម​ន៏​មួយ​នេះ ជា​បង​គេ ជា​គំរូ​គេ សំរាប់​បង្កើត​សហគមន៍​ដ៏ទៃទៀត៕ ដោយ VD7