ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ទីតាំង​ផ្ទះ​មេ​ឆ្នោត​ដ៏​ធំ ក្នុង​ខេត្តស្ទឹងត្រែង ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចុះ​ឡោមព័ទ្ធ និង​នាំខ្លួន​មេ​ឆ្នោត ទៅកាន់​ទីបញ្ជាការ​អាវុធ​ហត្ថ

2 months ago     234     ធីតា

ខេត្តស្ទឹងត្រែង ៖កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង ដឹកនាំ​កម្លាំង​ផ្ទាល់ ពី​សំណាក់​លោក​វរៈសេនីយ៍ឯក ដួង វិចិត្រ ក្រោម​បទបញ្ជា​រលោក​ឧ​ត្ត​ម​សេ នី​យ៍​ត្រី​អៀង វ៉ាន់ឌី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត កាលពី​វេលា​ម៉ោង ជាង១០ព្រឹក​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះ បាន​ចុះទៅ​ឡោមព័ទ្ធ ទីតាំង​ផ្ទះ​មេ​ឆ្នោត​ដ៏​ធំ​ប្រចាំខេត្ត ស្ទឹងត្រែង នៅ​ចំនុច​ខាងជើង​ផ្សារ​សាមគ្គី ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង សង្កាត់/ក្រុង​ស្ទឹងត្រែង ។

ក្នុង​ការចុះ​ឡោមព័ទ្ធ​ផ្ទះ​មេ​ឆ្នោត ខាងលើនេះ កម្លាំង​អាវុធហត្ថ​បានធ្វើការ​នាំខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​មុំ ដែល​គេ​ស្គាល់​ថា​ជា​មេ​ឆ្នោត​ដ៏​ធំ​ក្នុង​ខេត្តស្ទឹងត្រែង និង​កូនកញ្ច្រែង​ឆ្នោត​ជាច្រើន​នាក់​ទៀតផង​ដែរ យកទៅ​កាន់​ទីបញ្ជាការ​ដ្ឋា​ន​អាវុធហត្ថ​ខេត្ត ។ គួរ​បញ្ជាក់ថា៖ទីតាំង​ល្បែង​ស៊ី សង​ឆ្នោត កន្ទុយលេខ​របស់​ស្ត្រី ឈ្មោះ​មុំ ខាងលើនេះ​គឺជា​ទីតាំង​ឆ្នោត​ដុះ​ស្លែរ​យូរយារ​មកហើយ​នៅលើ​ទឹកដី​ខេត្តស្ទឹងត្រែង ៕ ដោយ៖VD7