ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

​គ្រប់ទឹកហើយលើកនេះ!!! ក្រោយពី​ចាប់ខ្លួន មេ​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ សមត្ថកិច្ច​ខេត្ត​បន្ត​ចាប់ខ្លួន អ្នកប្រើប្រាស់​ចំនួន១១នាក់​ទៀត

2 months ago     262     ធីតា

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ម្សិលមិញ​ថ្ងៃទី២០ ក្រោយពី​សមត្ថកិច្ច​នគ​របាល​ជំនាញ​ខេត្ត និង ស្រុក កំពង់ត្រឡាច បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន ដ៏​ធំជាងគេ នៅ​ស្រុក​កំពង់ត្រឡាច បាន​ម្នាក់​ឈ្មោះ សុខ សុខុម និង​បាន​បន្ត​តាម​ចាប់ខ្លួន មនុស្ស១១នាក់ ថែមទៀត  ដែល​ពាក់ព័ន្ធ​និង​ករណី​ប្រើប្រាស់។

កាលពី​ម្សិលមិញ ប្រភព​បាន​លួចខ្សឹប​ប្រាប់ថា មាន​អ្នកធំ​អាង​អំណាច អន្តរាគមន៍ បម្រុង​រត់ការ​ដោះលែង ឈ្មោះ សុខ សុខុម ដែលជា​មេក្លោង​ដ៍​ធំ ក្នុងស្រុក​កំពង់ត្រឡាច សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដំបូង​គេ ក្នុងការ​ចែកចាយ ប៉ុន្តែ​សមត្ថកិច្ច​បានធ្វើការ​បដិសេធ។

សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៤និង២៣នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ច​បាន​ឃាត់ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ប្រចាំ​ស្រុក​កំពង់ត្រឡាច​ម្នាក់ មាន ឈ្មោះ សុខ សុខុម ភេទ​ប្រុស អាយុ៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណុច​ដី​វាល​ម្តុំ​អណ្តូង​ខ្ទុំភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ឃាត់​បាន រួមទាំង​វត្ថុតាង ៕ ដោយរី ភា​រិ​ទ្ធិ