• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

បូកសរុប​សមិទ្ធផល​ការងារ របស់​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី៣ ខេត្តស្វាយរៀង (វីដេអូ)

2 months ago     53     ធីតា

ខេត្តស្វាយរៀង ៖ ឯកឧត្តម ម៉ែន វិបុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី សន្និបាត​បូកសរុប សមិទ្ធផល​ការងារ របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អណ​ត្តិ​ទី៣ មានការ​ចូល​រូ​ម​ពីរ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង ខេត្ត​ប្រធាន​មន្ទីរ-អង្គភាព កងកម្លាំង​ទាំងបី​និង​អភិបាលក្រុង ស្រុក​ទាំង៨ មេឃុំ ចៅសង្កាត់ ទាំង៨០ និង​មន្ត្រី​ពាក់ព័ន្ធ សរុប​ប្រមាណ ជាង២០០នាក់ ស្ថិតនៅ​សាលប្រជុំ​សណ្ឋាគារ​វ៉ៃ​គោ នៅ​ព្រឹក ថ្ងៃទី២០ ខែមេសា​ឆ្នាំ២០១។

ក្នុង​កម្មវិធី​នេះដែរ​ឯកឧត្ដម ម៉ែន.វិបុល បាន​វាយ​តំលៃ​អង្គសន្និបាត​នេះ មាន​គោលបំណងសំខាន់ៗ គឺ​ការបង្ហាញ​ពី​សមិទ្ធផល​ទាំងអស់ ដែល​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​ខេត្តស្វាយរៀង សម្រេចបាន​នៅក្នុង​អាណត្តិ​ទី៣របស់ខ្លួន និង​ធ្វើការ​ក្រើនរំលឹក ដល់​ក្រុមប្រឹក្សាឃុំ ចៅសង្កាត់​អោយ​ស្វែងយល់​ពី​បញ្ហា​ប្រឈម មេរៀន​បទពិសោធន៍ សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ លើក​ទិសដៅ ទៅ​អាណត្តិ​បន្ទាប់​ទៀត ។

ឯកឧត្តម​បាន​បន្តថា​សមិទ្ធផល​ការងារ​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី ៣ ដើម្បី​លើក​ទិសដៅ​បន្តទៀត​នោះក្រុង ស្រុក​ដើម្បី​អភិវឌ្ឍ​ន៌​បន្ត​និង​លើក​គំរោង​ត្រូវធ្វើ​ប្លង់​ឌើ​ម៉ាស់​សិក្សា​តំលៃ អោយបាន​ច្បាស់លាស់​ដើម្បី​ដាក់​បញ្ជូនទៅ​ក្រសួងមហាផ្ទៃ។ ជាពិសេស​អាជ្ញាធ​មូលដ្ឋាន ត្រូវ​រក​ដំណោះ​សាយ​ជួន​ប្រជាពលរដ្ឋ រាល់​បញ្ហា​ប្រឈម​នានា​នៅក្នុង​ភូមិ​ឃុំ​សង្កាត់​របស់ខ្លួន មិនត្រូវ​អូសបន្លាយ ពន្យា​ពេល​យក​លេះ​នេះ​យក​នោះទេ ដូចជា​បញ្ហាដីធ្លី ។ល។ និង រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ជួន​ប្រជាពលរដ្ឋ។

ឯកឧត្ដម​បាន​បន្តថា​ជាពិសេស​បញ្ហា​គ្រឿងញៀន​បច្ចុប្បន្ន​ប្រទេស​យើង​កំពុងមាន​ការរីកដុសដាល​ពី​ទីក្រុង ដល់​ជនបទ គ្រាប់​ទិស​ទី​ឯកឧត្តម​ធ្វើការ​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ស្រទាប់​យុ​វ័យ​ជំនាន់​ក្រោយ ជាស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន៕ ដោយ វីរៈ ពៅ ស្វាយរៀង