ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

សាហាវណាស់!!! ​ជនសង្ស័យ ដែល​ពួនស្ទាក់​កាប់​ប្រហារ​ស្លាប់​ម្នាក់ ដោយសារ​រឿង​រាំ​ធុងបាស , ពេលនេះត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការហើយ

2 months ago     149     ធីតា

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​តាម​ប្រមាញ់​ចាប់ខ្លួន ជា​ជនសង្ស័យ​បន្តបន្ទាប់ កាលពី​រសៀល ថ្ងៃទី២០ខែមេសា​ឆ្នាំ២០១៧ ដោយសារ​រាំ​ធុងបាស ក្លាយជា​គំនុំ​ពេលចេញ​ពីរ​កន្លែង​រាំ​ធុងបាស់ ពួនស្ទាក់​កាប់​ប្រហារ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​យុវជន​ម្នាក់​ស្លាប់ ភ្លាមៗនៅ​និង​កន្លែង ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ហើយ​នាំគ្នា​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាត់អស់ ។

ទាក់ទិន​ករណីនេះ​លោក​វរសេនីយ៍ទោ កែវ សុថា បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ជនសង្ស័យ ១-ឈ្មោះ យស់ ចាន់​រី ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ចាប់បាន​នៅ​ថ្ងៃទី១៣ មេសា ជា​អ្ន​រួមគំនិត។ ២-ឈ្មោះ ពៅ សូរ​វង្ស ហៅ​បូរ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជា​ជនដៃដល់ មាន​ទីលំនៅ​ភូមិ​បាសាក់ ឃុំ​បាស់ ស្រុក​ស្វាយជ្រំ ចាប់បាន​កាលពី​វេលា​ម៉ោង៤និង៣០នាទី​រសៀល ថ្ងៃទី១៩ មេសា ពេល​លួច​មក​ផ្ទះ។ ចំណែក​ជនរងគ្រោះ ១- ឈ្មោះ ឃួន ច​ន ភេទ​ប្រុស​អាយុ២៣ឆ្នាំ មុខរបរ​ធ្វើ​កម្មករសំណង់ រស់នៅ​ភូមិ​បាសាក់ រងរបួស​ចំក្បាល​ផុង​លលាដ៍ក្បាល​ស្លាប់ ២-ឈ្មោះ សោម វាសនា ហៅ​ប៉ោង អាយុ២១ឆ្នាំ នៅ​ភូមិ​បាសាក់​ជាមួយគ្នា រងរបួស​ធ្ងន់ និង៣-ឈ្មោះ សូ​ថុ​ន ភេទ​ប្រុស អាយុ១៨ឆ្នាំ រស់នៅ​ភូមិ​បាសាក់ មុខរបរ​ធ្វើស្រែ មិនមាន​របួស។

ប្រភព​ដដែល​បន្តទៀត​ថា មុនពេល​កើតហេតុ​ថ្ងៃទី១២ មេសា នៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​ស្វាយជ្រំ មានកម្ម​វិធី​ឡើង​គេហដ្ឋាន​មួយ​នៅ​ខាងជើង​រមណី​ដ្ឋា​ន​ប្រាសាទ​បាសាក់ និង​មាន​ចាក់ធុងបាស​រាំលេង​កម្សាន្ត រីឯ​ជនរងគ្រោះ៣នាក់​បាន​ទៅ​ចូលរួម​រាំលេង​រហូតដល់​ម៉ោង១១និង២៤នាទី​យប់ ក៏​នាំគ្នា​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ស្រាប់តែ​ត្រូវ​ជនសង្ស័យ២នាក់ បាន​ប្រើប្រាស់​កាំបិតផ្គាក់​ពួនស្ទាក់​កាប់​ប្រហារ​យ៉ាង​សាហាវ បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ចំក្បាល​មួយ​កាំបិត​ផុង​លលាដ៍ក្បាល​ស្លាប់ភ្លាមៗនៅ​និង​កន្លែង រួច​ក៏​កាប់​ជនរងគ្រោះ​ម្នាក់ទៀត បណ្តាល​រងរបួស​ធ្ងន់ ហើយ​ត្រូវ​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង និង​អ្នករួមដំណើរ​ជាមួយ​ជនរងគ្រោះ​ម្នាក់ទៀត​មិនមាន​របួស​នោះទេ​ដោយ​រត់​រួច។

លោក កែវ សុថា បន្តទៀតថា បន្ទាប់ពីរ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ជនរងគ្រោះ លោក កឹង ឃ​ន ស្នងការដ្ឋាន​នគ​បាល​ខេត្ត​បានដាក់​បទបញ្ជា និង​ចាត់​ឲ្យ​លោក កុយ សុភាព ស្នងការរង និង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដឹកនាំ​សហការ​ជាមួយ​នគរបាល​ស្រុក​ស្វាយជ្រំ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បាសាក់ ធ្វើ​ការចុះ​ស្រាវជ្រាវ​ រហូត​ឈានដល់​ការចាប់​ឃាត់ខ្លួន ​បាន​ជនសង្ស័យ​ម្នាក់ យស់ ចាន់​រី បញ្ជូនមក​សាកសួរ ។

ជនសង្ស័យ​ក៏​សា​ភាព​ថា មាន​បក្សពួក​ម្នាក់ទៀត ជា​ជនដៃដល់​ឈ្មោះ ពៅ សូរ​វង្ស ដែលជា​អ្នកយក​កាំបិតផ្គាក់​ពួនស្ទាក់​កាប់​ទៅលើ​ជន​រង​គ្រោ​ទាំង២នាក់ បណ្តាល​ឲ្យ​ស្លាប់ និង​របួស រីឯ​ខ្លួន​គ្រាន់តែ​ជា​អ្នកបើក​ម៉ូតូឌុប​ជនដៃដល់​ ទៅ​កន្លែងកើតហេតុ រួច​យក​ម៉ូតូ​មក​ផ្ទះ​វិញ​ហើយក៏​ដើរទៅ​កន្លែងកើតហេតុ​ពួន​មើល​សកម្មភាព​តែប៉ុណ្ណោះ។ រហូតមកដល់​រសៀល​ថ្ធៃ​ទី១៩ មេសា មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ជនដៃដល់​បាន​លួច​លបចូល​ផ្ទះ ទើប​កម្លាំង​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បានតែ​ម្ដង។

លោក​កែវ​សុថា បញ្ជាក់ទៀតថា មូលហេតុ​បង្កឱ្យមាន​ករណីនេះ កើតឡើង​ដោយសារតែ​ជនសង្ស័យ​មាន​គំនុំ​ជាមួយ​ជនរងគ្រោះ ទើប​រៀបចំ​គំរោង​ឃាតកម្ម​គិតទុក​ជាមុន​បែបនេះ។ ហើយ​នៅ​រសៀល​ថ្ងៃទី២០ មេសា នេះ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់​ការបន្ត​តាមច្បាប់៕ ដោយ វីរៈ ពៅ