ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ឃាត់ខ្លួន​មុខសញ្ញា​គ្រឿងញៀន ចំនួន២នាក់​ទៀតហើយ នៅ​ស្រុក​ក្រគរ

2 months ago     70     ធីតា

ខេត្តពោធិ៍សាត់ ៖ នៅត្រង់ចំណុច ផ្ទះ​របស់ ឈ្មោះ ន​ន់ ចាន់​មិថុនា ស្ថិត​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​វេ​ម៉ោង១១ និង៤១នាក់​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ត្រូវបាន​កម្លាំង​មន្ត្រី​ជំនាញ របស់​អធិការដ្ឋាន​នគរ​ស្រុក​ក្រគរ សហការ​ជាមួយ កំលាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្នា​អ​ន្សា ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ម៉ោ​ល សុទ្ធ អធិការរង បាន​ចុះបង្ក្រាប​មុខសញ្ញា​ការប្រើប្រាស់ និង​ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ក្នុងនោះ​កម្លាំង​អនុវត្តន៍​ជាក់ស្ដែង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន២នាក់ រួមទាំង​វត្ថុតាង និង​សម្ភារ​ផងដែរ។

សមត្ថកិច្ច​បានអោយដឹង​ថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​ឃាត់ខ្លួន​ទាំងពី​នាក់​ទី១ឈ្មោះ ន​ន់ ចាន់​មិថុនា ភេទ​ប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំ​កើតហេតុ​ខាងលើ និង​ទី២ ឈ្មោះ សន ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ ២៣ឆ្នាំ សញ្ជាតិ​ខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ​បេង ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ។

ក្នុង​កិច្ច​ប្រតិបត្តិ​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង និង​សម្ភារ​ខាងលើ លទ្ធផល​កម្លាំង​បាន​ដកហូត​នូវ ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន ០៨កញ្ចប់​តូច លុយ​ខ្មែរ​ចំនួន ២៦.៥០០រៀល លុយ​ដូ​ល្លារ​ចំនួន ០១$ ទូរស័ព្ទដៃ​ចំនួន ០៤គ្រឿង ដែកកេះ​ចំនួន ០៤ កាបូប​តូច​សម្រាប់​ដាក់​លុយ​ចំនួន ០២ ថង់​សម្រាប់​ច្រកផ្សេងៗ និង​ទុយោ​សម្រាប់​ប្រើប្រាស់ផ្សេងៗមួយចំនួន។

ចំពោះ​ជនសង្ស័យ​ទាំង ពី​នាក់ រួមទាំង​វត្ថុតាង និង​សម្ភារ បាន​បន្ត​នីតិវិធី នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ ដើម្បី​រៀបចំ​សំណុំ​ឯកសារ ពាក់ព័ន្ធ​បញ្ជូនបន្ត ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ អនុវត្តន៍​បន្ត​តាម​នីតិវិធី៕ ដោយរី ភា​រិ​ទ្ធិ