• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ញាក់សាច់!!! រ៉េ​ចង្កូត​ខុស​ថ្នល់​ធ្លាក់​កង់​ម្ខាង​ចូល​លូ លុះ​បួង​ចង្កូត​មកវិញ ក្រឡាប់​ជាច្រើន​ត្រឡប់ (វីដេអូ)

2 months ago     1.07ពាន់     ធីតា

ខេត្តក្រចេះ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១១និង៥០នាទី​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ នៅ​ចំណុច​ភូមិ​ច្រ​វ៉ា​លើ ឃុំ​កន្ទួត ស្រុក​ចិត្រ​បុរី ដែល​បង្កឡើង​ដោយ រថយន្ត១គ្រឿង ម៉ាក​សាំ​យ៉ុង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ ២A-០០៧៦ បើកបរ​ក្នុងទិសដៅ ពី​កើ​តទៅ​លិច ដោយ​ក្នុង​ល្បឿន​លឿន មកដល់​កន្លែងកើតហេតុ ក៏​រ៉េ​ចង្កូត​ខុស​ថ្នល់​ធ្លាក់​កង់​ម្ខាង ចូល​លូ ហើយ​តៃកុង​ក៏​បួង​ចង្កូត​មកវិញ ទើប​បណ្ដាល​ឲ្យ​ក្រឡាប់ ជាច្រើន​ត្រឡប់ ផ្ងារជើង​ទទឹង​ថ្នល់ តែ​សំណាង​មិនមាន បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត។

ជនរងគ្រោះ​ក្នុងចំណោម​មនុស្ស​បីនាក់ រួមមាន​តៃកុង​រងរបួស​ធ្ងន់ បាក់ឆ្អឹង​ដងកាំបិត ដែលមាន​ឈ្មោះ វ៉ុ​ន.ប៊ុន​ធាង ហៅ​ធា​បាក់ ភេទ​ប្រុស អាយុ៤៥ឆ្នាំ រសនៅ​ភូមិ​មានជ័យ ឃុំ​ស្រែ​ចា ស្រុក​ស្នួល នឹង​ព្រូ​ពី​នាក់​ទៀត ពុំមាន​រងរបួស​ទេ រីឯ​រថយន្ត​ខូចខាត​មួយចំនួនធំ តែ​នៅ​បើក​កើត ឯ​ជនរងគ្រោះ ត្រូវ​រថយន្ត​ដឹកយក​ទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​ខេត្តក្រចេះ។ ជនរងគ្រោះ​បាន​បញ្ចា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ កើតឡើង​ដោយសារ គាត់​ងងុយដេក​ពេក ទើប​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​បែបនេះ៕