• Next to Logo
ថ្ងៃចន្ទ ទី ២៦ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

អុញនោះ!!! កាត់ដេរបានលុយ​តិចពេក លក់ថ្នាំញៀនត្រូវជាប់ខ្នោះសមត្ថកិច្ច (វីដេអូ)

2 months ago     331     ធីតា

ភ្នំពេញ ៖ ស្ត្រីជួញដូរគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ច ចុះបង្រ្កាបនិងឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ ដោយការចុះបង្រ្កាបគ្រឿងញៀនខាងលើនេះ គឺដឹកនាំដោយលោក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ សហការជាមួយ ប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ។

ជាលទ្ធផលកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានឃាត់ខ្លួនស្ត្រីជួញដូរគ្រឿងញៀនបានម្នាក់ ដកហូតថ្នាំញៀន២កញ្ចប់ធំ ជញ្ជឹងសម្រាប់ថ្លឹង១ សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួននិងដាវសាំម៉ារ៉ៃ១ដើម សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ខាងលើមានឈ្មោះ សន ស្រីពៅ អាយុ៣៥ឆ្នាំ មុខរបរកម្មការីកាត់ដេរ មានស្រុកកំណើត ភូមិរកាកូនសត្វ ឃុំបណ្តោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ស្នាក់នៅចំនុចចាប់ខ្លួនខាងលើ។

បច្ចុប្បន្នជនសង្សយ័ខាងលើ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកសាកសួរបន្តរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ និងបញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធិច្បាប់។

គួររំលឹកផងដែរថា ទីតាំងកុងស៊ីកាប់ជ្រូកខាងលើនេះ ជាកន្លែងផ្តល់ទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម ជាយូរយាណាស់មកហើយ បើទោះបីជាមានការលាក់បាំងយ៉ាងណា ក៏សមត្ថកិច្ចនៅតែបង្រ្កាបទាល់តែបាន៕