ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ធ្វើ​ដល់​មន្ត្រី​សមត្ថកិច្ច បែរជា​បំពាន​ច្បាប់ ផឹកស្រា​ស្រវឹង​ខឹង​ប្រពន្ធ​បាញ់​ជិត១០គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

3 months ago     196     ធីតា

(ភ្នំពេញ)៖ មន្ត្រីនគរបាល នៅ​អង្គភាព​លិខិតឆ្លងដែន ឈ្មោះ ស្វាយ ពិសិដ្ឋ ជិះ​រថយន្ត​ម៉ាក Highlander ស្លាក​លេខ៖ នគរបាល2-7768 ខ​ណះ​ផឹកស្រា​ស្រវឹង ខឹង​ប្រពន្ធ ទាញ​កាំភ្លើង​បាញ់​ជិត១០គ្រាប់ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ចំណុច​បុរី​សម្បត្តិ​មាន​ហេង ស្ថិតនៅ​ភូមិ​កោះ​និរោធ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ជនបង្ក​ដែល​ហ៊ាន​លើក​កាំភ្លើង​បាញ់បោះ​នោះ ក្រោយ​ធ្វើ​សកម្មភាព​ល្មើសច្បាប់​នេះហើយ ជនសង្ស័យ​ក៏បាន​បើករថយន្ត គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល។ តាម​សាក្សី​បាន​ឲ្យ​ដឹងថា ផ្ទះ​ជនបង្ក​ស្ថិតនៅក្នុង​បុរី​តែម្តង មូលហេតុ​ផឹក​ស្រវឹង​ខឹង​ប្រពន្ធ ក៏បាន​បាញ់​តែម្តង។ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​ចុះ​ពិនិត្យមើល​ផ្ទាល់​នៅ​កន្លែងកើតហេតុ​នៅឡើយ ប៉ុន្តែ​ការ​ផ្ទះ​អាវុធ​ដ៏​គ្រោះថ្នាក់​ខាងលើនេះ មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស ឬ​ស្លាប់​នោះទេ៕ ដោយ VD7