ថ្ងៃព្រហស្បតិ៍ ទី ២៩ ខែមិថុនា ២០១៧
  • ក្រោមមេនុយ

ស្នងការ​នគរបាល​ខេត្តកណ្តាល ដឹកនាំ​មន្ត្រីក្រោមឱវាទ ចូលរួម​រំលែក​ទុក្ខ​ជាមួយ ក្រុមគ្រួសារ​សព​លោក​ព្រិន្ទបាលទោ សល់ សុខ​នាង

3 months ago     133     ធីតា

ខេត្តកណ្តាល ៖ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល អមដំណើរ​ដោយ​លោក​ស្នងការរង -លោក​អធិការ និង​មន្ត្រីនគរបាល កាលពី​ថ្ងៃទី១៤.០៣.២០១៧ បាន​នាំយក​ថវិកា​ចំនួន៣០៧០០០០៛ និង ៦៥០$ ទៅ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​គ្រួសារ​របស់​សព​លោក​ព្រិន្ទបាលទោ សល់ សុខ​នាង ជា​មន្ត្រី​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​អង្គស្នួល ដែល​បាន​ពលី​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថ្ងៃទី១០.០៣.២០១៧ វេលា​ម៉ោង០៦ព្រឹក នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ៤ ភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល នៅពេល​ចុះ​បំពេញការងារ ។

គួរ​រំលឹក​ផងដែរ​ថា​លោក​ព្រិន្ទបាលទោ សល់ សុខ​នាង មាន​បងប្អូន​បង្កើត​ចំនួន០៦នាក់ ស្រី០២នាក់ ក្នុងនោះ បំរើកា​រងារ​ជា​នគរបាលជាតិ ចំនួន០៣នាក់១-លោក​វរសេនីយ៍ត្រី ឆុំ សេង​ហៃ ជា​នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ខេត្តកណ្តាល ២-លោក​អនុសេនីយ៍ឯក សឿន សុខសាន្ត នាយផ្នែក​សន្តិសុខ ស្រុក​អង្គស្នួល ៣-លោក​ព្រិ​ន​បាល​ទោ សល់ សុខ​នាង មន្ត្រី​សណ្តាប់ធ្នាប់​ចរាចរណ៍​ស្រុក​អង្គស្នួល (ពលី) ៕ ដោយ ហង្ស សុភាព