Home Blog

សូមបេីកបរដោយមានការប្រុងប្រយ័ត្នខ្ពស់!!

0

អាណិតក្មេងៗណាស់ ព័ត៌មានទាន់ហេតុការណ៍មុននេះបន្តិច
ខេត្តកំពង់ឆ្នាំង៖ ថ្ងៃទី​ ២៩ ខែ​ឧសភា​ ឆ្នាំ ២០២៣ ផ្លូវជាតិលេខ ៥ ម្តុំព្រៃពិសគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកសិស្សសាលាអន្តរជាតិប្រាយវ៉េបុកជាមួយរថយន្តឡង់គ្រីស័របណ្តាលអោយខ្ទិចទាំងសងខាងមាន.កូ.ន.សិ.ស្ស.រ.ងរ.បួ.ស.ធ្ង.ន់និងស្រាលជាច្រើននាក់ (ព័ត៌មានបឋមពីប្រជាការពារ)៕

ជនសង្ស័យម្នាក់ គាស់ផ្ទះចូលលួចសម្ភារៈ ខណៈម្ចាស់ចាក់សោចោល ត្រូវបានអនុមេភូមិមកទាន់ចាប់ឃាត់ខ្លួន

0

ភ្នំពេញ៖ កាលពី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យមានឈ្មោះ ខន ខេន ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។
ចំណែកម្ចាស់ផ្ទះឈ្មោះ រាជ លក្ខិណា ហៅគង់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះខាងលេីត្រូវបានម្ចាស់ចាក់សោទុកចោលជាច្រេីនខែមកហេីយដោយទៅរស់នៅផ្ទះថ្មី លុះមកដល់វេលាកេីតហេតុជនរងគ្រោះបានទទួលព័ត៌មានថាមានជនសង្ស័យចូលគាស់ផ្ទះទេីបខលទៅប្តឹងមេភូមិ ភ្លាមនោះអនុភូមិក៏បានចុះទៅដល់កន្លែងកេីតហេតុក៏ឃេីញជនសង្ស័យនៅក្នុងផ្ទះជនរងគ្រោះទេីបចាប់ឃាត់ខ្លួននិងរាយការណ៍ជូនសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរបន្ត។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចសម្ភារៈផ្ទះនេះ ពិតប្រាកដមែននិងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន២លេីកមកហេីយ ពីបទគាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ថែមទាំងចូលមណ្ឌលកែប្រែឱកាសខ្ញុំ៣ដងផងដែរ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

ស៊ីផ្លេរដដែល​ៗ២ដង​ ត្រូវ​៣ដំបងបែកឈា.ម​ខ្ចាយ​ គេថា​ស្នាដៃ​របស់​ប៉ូលិស​…

0

ខេត្តតាកែវ៖ គ្រាន់តែរឿងស៊ីផ្លេរឡានអោយយកឡានចេញបន្តិចព្រោះផ្លូវចង្អៀតមន្ត្រីនគរបាលម្នាក់បានយកដំបងវាយទៅលើក្បាល បុរសម្នាក់បណ្តាលអោយរងរបួសជាទម្ងន់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចស្ពានមេម៉ាយ ភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីវេលាម៉ោង ១៩ និង ៣៧ នាទី ថ្ងៃទី​ ២៨ ខែ​ឧសភា​ ឆ្នាំ ២០២៣។

មូលហេតុដោយជនរងគ្រោះបានជិះរថយន្តមកដល់ចំណុចកើតហេតុខាងលើជនរងគ្រោះបានស៊ីផ្លេរនៅលើផ្លូវចង្អៀតទើបស៊ីផ្លេរ២លើកអោយឡានខាងមុខអែបគៀនបន្តិច បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន់ បានជេប្រមាថមកលើជនរងគ្រោះហើយឈ្មោះ អ៊ួន ឆាន់ ដែលជាមន្រ្តីនគរបាលអធិការស្រុកគិរីវង់ ក៏បានជេប្រមាថមកលើជនរងគ្រោះ ក្រោយមក ឈ្មោះអ៊ួន ឆាន់ ក៏បានយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាលអោយរងរបួសក្បាលយ៉ាងទំងន់ហើយឈ្មោះ អ៊ួន ឆាន់និងសង្សារក៏រត់បាត់ បន្សល់ទុកនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1 X 3341 និងមានកាត នគរបាលជាតិមួយសន្លឹក។

ពាក់ព័ន្ធនិងករណីនេះដែរខាងព័ត៌មានយើងមិនមានការបញ្ជាក់ពីលោកអធិការនគបាលស្រុកគិរីវង់នៅឡើយ ព្រោះទូរស័ព្ទលោកខលមិនទាន់ចូល។ បច្ចុបន្បប្រជាពលរដ្ឋក្នុងស្រុកគិរីវង់កំពុងចាំមើលថា តើសម្តេចក្រហោង ស ខេង និងលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ មានវិធានការណ៍បែបណាចំពោះមន្រ្តីនគរបាលក្រោមឱវាទម្នាក់នេះ?៕

 

ករណី​រំលោភ​ទន្លេ​

0

ខេត្តកណ្ដាល៖ មានករណីចាក់របងរឹងមាំរំលោភបំពានយកច្រាំងទន្លេធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅភូមិព្រែកតាកែវ២ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ទោះលោកមេឃុំ​ ចុះទៅសាកសួរសុំសហការក៏មិនខ្វល់ដែរ មិនដឹងជាម្ចាស់ដីមានខ្សែប៉ុណ្ណាទេ?​ ថ្ងៃ​ អាទិត្យ​ ទី​ ២៨ ខែ​ ឧសភា​ ឆ្នាំ២០២៣។

សូមបងប្អូនជួយស៊ែរឱ្យប្រមុខថ្នាក់ដឹកនាំបានឃើញផង ជាពិសេសលោកអភិបាលស្រុកកៀនស្វាយតែម្ដង សូមឱ្យមន្ទីរដែនដីនគរូរូបនីយកម្ម និងសំណង់ សូមចុះមកត្រួតពិនិត្យមើលទីតាំងនេះផង។

កុំឱ្យបុគ្គលមួយចំនួនអាងតែមានអំណាចមានខ្សែខ្នងបក្សពួកប្រព្រឹត្តទៅតាមអំពើចិត្ត សុំបងប្អូនជួយស៊ែរដើម្បីជាព័ត៌មានសង្គម បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រែកតាកែវសង្ឃឹមយ៉ាងមុតមាំ

ថារឿងនេះនឹងជ្រាបដល់លោកអភិបាលនៃគណៈអភិបាលខេត្តគង់សោភ័ណ្ឌ ព្រោះលោកអភិបាលមិនឲ្យជនខិលខូចធ្វើតាមអំពើចិត្តបានទេ៕

 

 

អាជ្ញាធរខេត្តកំពង់ចាមបានចេញ សេចក្តីប្រកាសព័ត៌មាន

0

កំពង់ចាម : អាជ្ញាធរខេត្តស្រុក និងសាច់ញាតិ ប្រកាសបដិសេធ រឿងលោក ឌុច ភាស់

គម្រោងរោងចក្រដំឡើងរថយន្ដ TOYOTA ខាងលើអាចនឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះ នៅកម្ពុជា

0

ភ្នំពេញ: ក្រុមហ៊ុនផលិតរថយន្ដជប៉ុន TOYOTA បានបោះទុនវិនិយោគចំនួន ៣៦.៨ លានដុល្លារ បង្កើតរោងចក្រដំឡើងរថយន្ដរបស់ខ្លួននៅកម្ពុជាដែលឈ្មោះថា​ Toyota Tsusho Manufacturing (Cambodia) Co., Ltd. (“TTMC”) ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដើម្បីលក់នៅទីផ្សារក្នុងស្រុក និងនាំចេញផងដែរ។

បើយោងតាមប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា គម្រោងរោងចក្រដំឡើងរថយន្ដ TOYOTA ខាងលើអាចនឹងបើកដំណើរការនៅក្នុងខែកក្កដាខាងមុខនេះហើយ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន TOYOTA Cambodia កាលពីពេលកន្លងទៅ នៅពេលរោងចក្រនេះបើកដំណើរ ក្រុមហ៊ុននឹងធ្វើដំឡើងថយន្ត​ប្រភេទ Pick-up​ និង SUV មុនគេដែលមានដូចជា TOYOTA HILUX និង TOYOTA FORTUNER ។ ក្នុងនោះដែរ នៅពេលរោងចក្រថ្មីនេះបើកដំណើរការ ក៏នឹងបង្កើតឱកាសការងារចំនួន ១៥០ កន្លែងដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕

ច្បាស់ចែស! ស្មាន​តែ​នគរបាល​ចរា​ចរ តាមពិត​ប៉ូលិស​ពាក់អាវ​មាន​ស្លាក​សញ្ញា ន ប ឡើង​ហំ ជា​មន្រ្តី​កិច្ចសន្យា​អត់​ក្របខណ្ឌ ចឹង​បានឃើញ​កាមេរ៉ា គឺថា…

0

នេះបើតាមទំព័រហ្វេសប៊ុក តើការបើកបររបស់ខ្ញុំដូចម្តេចដែរ បានបង្ហោះខ្លឹមសារគួរឲ្យភ្ញាក់ផ្អើលថា «អីយ៉ូយ មន្ត្រីកិច្ចសន្យាឥឡូវពាក់អាវមានស្លាកសញ្ញា នប ដែរហើយតើនែក! ស្មានតែនគរបាលចរាចរណ៍ ឆ្ងល់ចុះហេតុអីមិនឃើញមានពាក់សក្តិលើស្មារ? តាមពិតល្បងអត់ក្របខ័ណ្ឌបន្លំភ្នែកធ្វើជានគរបាលចរាចរណ៍ទេតើ។ គោលដៅស្តុបវេងស្រេង កែងស្តុបទួលពង្រ ព្រឹកថ្ងៃទី ២៧-៥-២០២៣ ក្រុមនគរបាលចរាចរណ៍ក្រោមការគ្រប់គ្រងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចាំបាច់ក្លែងភេទចឹងធ្វើអី?»។

ជាក់ស្តែង តាមរយៈវីដេអូ បានបង្ហាញលោកមន្រ្តីជាប់កិច្ចសន្យាម្នាក់ បានឈរសម្ញែងរាង ជាមួយវ៉ែនតាខ្មៅឡើងហំ ខណៈភ្នែកចាំតែសម្លឹងមើលម៉ូតូឡានមានខុសប៉ុណ្ណោះ ជាជាងជួយសំរួលចរាចរណ៍។ អ្វីដែលកាន់តែគួរឲ្យហួសចិត្តទៀតនោះ គឺនៅពេលឃើញកាមេរ៉ាចាប់ពីក្នុងរថយន្ត ស្រាប់តែប្រញាប់ប្រញាល់ទាញក្រណាត់ឃ្លុំមុខជិតឈឹងតែម្តង។

គួរបញ្ជាក់ថា បើ​តាម​ការ​ឱ្យ​និយមន័យ​របស់​អនុក្រឹត្យ​ស្តីពី ​«​ការ​គ្រប់គ្រង​វត្តមាន​រាជការ​ស៊ីវិល​ និង​មន្ត្រី​ជាប់​កិច្ចសន្យា» ចុះ​ថ្ងៃ​ទី​១​ ខែ​មេសា​ ឆ្នាំ​២០១៦​ ចេញ​ដោយ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឲ្យដឹងថា មន្ត្រី​ជាប់​កិច្ចសន្យា​ គឺសំដៅ​ដល់​មន្ត្រី​ «មិន​មាន​ក្របខណ្ឌ​រដ្ឋ»​ ដែល​ត្រូវ​បាន​ជ្រើសរើស​ទៅ​តាម​នីតិវិធី​ជា​ធរមាន​ ដើម្បី​បម្រើ​ការងារ​ ផ្អែក​តាមការងារ​ជាក់ស្ដែង ​និង​ចាំបាច់​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។ ហើយមន្រ្តីជាប់កិច្ចសន្យាទាំងនោះ ក៏ទទួលបានប្រាក់ខែពីពី ​៦០ ម៉ឺន​រៀល ​ទៅ ​៦៥ ម៉ឺន​រៀល ផងដែរ។

ដោយឡែក ទាក់ទងរឿងចេញមកចាប់ផាកពិន័យនេះ ប្រជាពលរដ្ឋក៏ចង់ដឹងខ្លាំង និងសូមសួរទៅថ្នាក់លើថា តើមន្រ្តីជាប់កិច្ចសន្យាមានសិទ្ធិផាកពិន័យដែរ ឬទេ? ព្រោះបើមន្រ្តីនគរបាលចរាចរត្រឹមត្រូវ មិនមែនខ្លាចកាមេរ៉ា និងបិទបាំងមុខបែបនេះទេ!។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋ គាំទ្រចំពោះការអនុវត្តច្បាប់ចរាចរណ៍ តែធ្វើម៉េចកុំអោយលុយចូលហោប៉ៅផ្ទាល់ខ្លួន៕

 

ស្ត្រីបរទេសស្បែកសម្នាក់ នឹងត្រៀមបណ្តេញចេញពីកោះបាលី

0

ស្ត្រីបរទេសស្បែកសម្នាក់ នឹងត្រៀមបណ្តេញចេញពីកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីស្រ្តីរូបនោះ បានបញ្ចេញអាកប្បកិរិយាដ៏មិនសមរម្យ រារាំងការសម្តែងវប្បធម៌បាលីក្នុងតំបន់ ដោយ​ស្រាតននលគក ដើរ​រញ៉េរញ៉ៃ​នៅ​លើ​ឆាក។

វីដេអូ​ដែល​កំពុងរីករាលដាល បាន​បង្ហាញ​ស្រ្តី​អ្នក​ទេសចរ​ជនជាតិ​អាល្លឺម៉ង់រូបនោះ ដែលមានឈ្មោះ Darya Taschinski (ដាយ៉ា តាស៊ីនស្គី) ​អាយុ ២៨ ឆ្នាំ ​បាន​ស្រាត​ភ្លាមៗ នៅលើ​លើ​ឆាក​​សម្តែង​បែប​ប្រពៃណី​ជនជាតិ​បាលី​ក្នុង​ទីក្រុង Ubud លើ​កោះ​បាលី។

តាម​វីដេអូ គេ​អាច​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​ស្រាត​លើ​ឆាក ហើយព្យាយាមបើកទ្វារនៅពីក្រោយឆាក បន្ទាប់មក សន្តិសុខក៏បានព្យាយាមរារាំងនាង មុន​ពេល​ ស្រ្តីរូបនេះ​ដើរ​ចុះ​តាម​ច្រក​ផ្លូវ​រវាង​ទស្សនិកជន​ទាំងសងខាង ហើយ​លុត​ជង្គង់​ដាក់​ដៃក្តោប​ចូល​គ្នា។ ​តែបន្ទាប់​មក ស្រ្តីរូបនេះក៏​បាន​វិល​មក​កាន់​ឆាក​ម្តង​ទៀត ​ដោយ​មិន​ព្រម​ធ្វើតាមការ​ហាម​ប្រាម​ឡើយ ខណៈ​ពេល​នោះ​ ការ​សម្តែង​លើ​ឆាក​នៅ​តែ​បន្ត។

ក្រោយ​ពី​មាន​ហេតុការណ៍​ដែល​បង្ហាញ​ក្នុង​ឃ្លីប បានរីករាលដាល ស្ត្រី​បរទេសរូបនេះ ក៏ត្រូវ​បាន​ចាប់​ខ្លួន ​មុន​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ តាម​ការ​សាកសួរ​អ្នក​ភូមិ ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​អ្នក​ស្រុក​តែង​តែ​ឃើញ​ស្ត្រី​រូប​នេះ​ដើរ​ស្រាត​ក្បែរ​នោះ​ជា​ញឹក​ញាប់។ បន្ទាប់ពីការស៊ើបអង្កេត ស្ត្រីនៅក្នុងវីដេអូ បានអះអាងថា រូបនាងកំពុងស្ថិតក្នុងស្ថានភាពធ្លាក់ទឹកចិត្តខ្លាំង ព្រោះ​មិន​មាន​លុយ​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ការ​ស្នាក់នៅ ឬ​ក៏​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ​។

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក ​បាន​រាយការណ៍​ថា ​ការិយាល័យ​ប្រចាំ​តំបន់ ​នៃ​ក្រសួង​ច្បាប់​ និង​សិទ្ធិ​មនុស្ស​ បាន​ធ្វើ​ការ​វាយ​តម្លៃ​សុខភាព​ស្ត្រី មុនពេល​និរទេស ​ដោយ​សង្ស័យថា​ នាង​មាន​ជំងឺ​ផ្លូវចិត្ត។ ហេតុនេះដំណើរការ​ផ្ទេរ ​អាចធ្វើ​បាន​លុះត្រាតែ​នាង​មាន​សុខភាព​ល្អ​។ បច្ចុប្បន្ននេះ នាងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តសុខភាពផ្លូវចិត្ត។

ទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យប្រវត្តិរបស់ Darya Taschinski បានបង្ហាញថា នាងបានទៅកោះបាលីជាច្រើនដង។ ចុងក្រោយបំផុត គឺនៅឆ្នាំ ២០១៩ ហើយនាងមិនដែលត្រូវបានរកឃើញថា មានប្រវត្តិបទល្មើសណាមួយឡើយ៕

 

អបអរសាទរ អ្នកឧកញ៉ា ទៀ វិចិត្រ

0

លោក ឧកញ៉ា ចិត្តធម៌នៅខេត្តព្រះសីហនុ ទៀ វិចិត្រ ថ្ងៃនេះត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ ជា អ្នកឧកញ៉ា ទៀ វិចិត្រ ហើយ។

 

 

ខុនដូ មុីឡាន កុងគ័នមួយកន្លែងស្ថិតក្នុង ខណ្ឌសែនសុខ បើកល្បែងស៊ីសងខុសច្បាប់

0

ភ្នំពេញ៖ ប្រភពព័ត៌មានច្បាស់ការបានប្រាប់ឱ្យដឹងថា ខុនដូ មុីឡាន កុងគ័ន ស្ថិតនៅតាមផ្លូវណតរ៍ប៊្រីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាសំបុកលេងល្បែងសុីសងខុសច្បាប់ដ៏ធំមួយកន្លែងដែលមានបៀរអុងឌូ សុីគូថៃ និងល្បែងផ្សេងទៀតដ៏ធំ កំពុងត្រូវបានក្រុមអ្នកលេងល្បែង លេងភ្នាល់ចាក់ប្រាក់ ចាញ់ឈ្នះ រាប់ពាន់ដុល្លារ ក្នុងមួយថ្ងៃៗ ។ ដែលមានឈ្មោះ ប៊ូ សុខេន ហៅ ចែមុំ ជាមេខ្លោង កំពុងតែបើកដំណើរការយ៉ាងរលូន ។ ប្រភពព័ត៌មានបានបន្តទៀតថា ទីតាំងខាងលើនេះ គឺគេលេងនៅជាន់ទី ៦ ដោយអនុញ្ញាតឲ្យអ្នកលេងដាក់ឡាន និងម៉ូតូ នៅកន្លែងផ្សេងគ្នា ឬជិះម៉ូតូកង់បីមកលេង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែខាងក្នុងវិញគឺកំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង ។ ចំពោះអ្នកចេញចូលត្រូវតែមានកាតឡើងជណ្តើរយន្ត និងជនប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ ។ ប្រភេទល្បែងដែលភ្នាល់លេងនោះ មានលេងបៀរអុងឌូ ក្នុង ១ទឹកចាប់ ១០ម៉ឺនរៀល ឡើងទៅ និងមានល្បែងផ្សេងទៀត មានទាំងជនជាតិចិនផងដែរ ។

 

ទាក់ទិននឹងករណីល្បែងស៊ីសងខុសច្បាប់រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុមការងារបង្រ្កាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។ ក្រុមការងារមួយនេះមានតួនាទីភារកិច្ចដូចជា រៀបចំផែនការ វិធានការ គោលការណ៍ណែនាំ ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់អនុវត្តបង្រ្កាប នូវរាល់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធ្វើការស្រាវជ្រាវ និងចាត់វិធានការបង្រ្កាបនូវទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ចាត់វិធានការឱ្យស៊ើបអង្កេតស្រាវជ្រាវរកអត្ថិភាព នៃបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម អាជីវកម្មផ្លូវភេទ និងបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសផ្សេងៗទៀត ដែលបានប្រព្រឹត្តនៅក្នុងទីតាំង លេងល្បែងស៊ីសងខុសច្បាប់ទាំងនោះ ដើម្បីសហការចាត់វិធានការ បង្រ្កាបបទល្មើសទាំងនោះតាមច្បាប់ជាធរមាន ៕

 

0FansLike
0FollowersFollow
0FollowersFollow
0SubscribersSubscribe
- Advertisement -

Recent Posts