ល្អ​ហើយ​មិន​បង្ករ​ឲ្យ​អ្នកដ៍ទៃ​គ្រោះថ្នាក់​ជាមួយ

ខេត្តបាត់ដំបង ៖ បើកបរ​ត្រូវមាន​ការប្រុងប្រយ័ត្ន កុំ​ចេះតែ​ព្រ​ហឺ​ន ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​ដូចនេះ នៅវេលា​ម៉ោង៩.៣០ នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ផ្លូវ​ច្រកចូល​បូរី​រត​នះ ស្ថិតក្នុង​ភូមិ​រំចេក៤ សង្កាត់​រត​នះ ក្រុង/ ខេត្តបាត់ដំបង។

តាម​ការបំភ្លឺ​របស់​ម​ន្ត្រី​ជំនាញ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​មួយ បានកើត​ឡើង បណ្តាល​ឲ្យ​រថយន្ត១គ្រឿង ម៉ាក Morning SLX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2B-1282 អ្នកបើកបរ​មិន​ស្គាល់​សាវតា រត់គេចខ្លួន​ធ្វើដំណើរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន  រហូតដល់​ដល់​ចំណុចកើតហេតុ​ខាងលើ បម្រុង​បត់​ចូលក្នុង​បូរី​រត​នះ ក៏​ស្រាប់តែ ឡា​គួរ ជ្រុល​ចង្កូត​ក្រឡាប់​តែម្តង ។

ករណីនេះ​មិន​បណ្តាល​ឲ្យ​រងរបួស​និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។ រថយន្ត​ខាងលើ​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តបាត់ដំបង នាំយកទៅ​រក្សាទុក​ដើម្បី​ធ្វើ ចាត់ការ​ទៅតាម​ជំនាញ  ៕  ដោយ-ឥទ្ធិពល

b2f9fae8-99d0-4be9-81a6-b6498a15ff67 cd242dfc-52f5-4f84-a7ec-3e7297c2da5a fbea4c69-cdaa-4ae3-a983-f4eeaf9648f9 61a0a242-fdbc-4d32-9e94-8fcfe206d966 fb816eca-55e9-4955-8e1f-1bfb4718431c

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28309 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596986 នាក់