រាជរដ្ឋាភិបាល​បាន​ប្រកាស​ហើយ ប្រកាស​ទៀត​កុំ​អោយ​ជួញដូរគ្រឿងញៀន បែរ​មិន​ស្ដាប់​នៅ​តែផ្គើន​ ឥឡូវនេះ​ទើប​ដឹងខ្លួន​ហួសពេល​ហើយ​(មាន​វីដេអូ​)

ស្រុកខ្សាច់កណ្តាល៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ករណីជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ កើតហេតុថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ២០:០០នាទី ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនសង្ស័យបង្កជួញដូរថ្នាំញៀនចំនួន​០១នាក់ បានឃាត់ខ្លួនដោយកម្លាំងសមត្ថកិច្ចជនសង្ស័យមានឈ្មោះ សេង រដ្ឋា ហៅឈុំ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ ។វត្ថុតាងចាប់បានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន(ម៉ាទឹកកកICE )ចំនួន ០៤កញ្ចប់តូច ។

2017-05-19_09.41.56

សភាពនៃរឿងហេតុ កន្លងមកឈ្មោះ សេង រដ្ឋា ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ។នៅពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានពីប្រជាពលរដ្ឋថាជនសង្ស័យកំពុងជួញដូរថ្នាំញៀន កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ស្វាយជ្រំចុះបង្រ្កាប នៅចំណុចកើតហេតុ ឃាត់ខ្លួនជនសង្ស័យធ្វើការឆែកឆេររកឃើញសារធាតុញៀនម៉ាទឹកកកICE ០៤កញ្ចប់តូច កម្លាំងសមត្ថកិច្ចនគរបាលក៏ឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធីច្បាប់។ ដកស្រង់ពី៖ PAGE.ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល​.កែសម្រួល​ដោយ​៖ ទុយ​ ហ៊ួត​

FB_IMG_1495160307874 FB_IMG_1495160316154 FB_IMG_1495160312616 FB_IMG_1495160319944

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28312 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596989 នាក់