សកម្មជន​បក្សប្រឆាំង​ជិត២០០នាក់​ទៀត នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ បន្ត​ដើរ​ចេញពី​បក្ស មក​ចូលរួម​ជីវភាព​នយោបាយ ជាមួយ​បក្ស​កាន់អំណាច

(កំពង់ធំ)៖ ដោយ​មើលឃើញ​ពី​ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នោះ​សមាជិក សមាជិកា គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន១៨០នាក់​ទៀត នៅ​ឃុំ​ដូង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​បាន​បន្ត​ចាក​ចេញពី​បក្ស​មួយ​នេះ ហើយ​ពួកគេ​បានមក​រួមរស់​ជីវភាព​នយោបាយ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

នៅ​រសៀល​ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​ដូង តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ គណបក្ស​ប្រជាជន​កម្ពុជា លោក ជា អឿង បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ក្រុម​សកម្មជន​ទាំងនេះ។ អតីត​ក្រុម​សកម្មជន​បក្សប្រឆាំង​ទាំងនេះ បាន​លើកឡើងថា «ការចាកចេញ​របស់​ពួកគេ ដោយសារតែ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​បោកប្រាស់​ភូតកុហក​ប្រជាពលរដ្ឋ រហូត​ទៅដល់​ប្រជាពលរដ្ឋ ដែលជា​សា​ជិ​ក​គណបក្ស​របស់ខ្លួន អស់ជំនឿ​ទុកចិត្ត»។

ក្នុងឱកាស​នោះ​លោក ជា អឿង បាន​ថ្លែងអំណរគុណ បងប្អូន​ទាំងអស់​ដែល​បានមក​រួមរស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​មហា​គ្រួសារ​តែមួយ ព្រោះថា គណបក្ស​ប្រជាជន​កម្ពុជា អ្នកណា​ក៏​អាចមក​រួមរស់​ជាមួយ​បានដែរ។ លោក​សូម​ឲ្យ​សមាជិក​ទាំងអស់​ត្រូវ​ស្មោះស្ម័គ្រ ជាមួយ​គណបក្ស មាន​ភាពជឿជាក់ ហើយ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បន្ត​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍន៍ បោះឆ្នោត​ជូន​គណបក្ស ប្រជាជន​កម្ពុជា គឺ​បោះឆ្នោត​ឲ្យ​ខ្លួនឯង។

បន្ថែម​ពីនេះ លោក​បាន​ណែនាំ​ដល់​ក្រុមការងារ ត្រូវ​សហការ​ជាមួយ​បេក្ខជន​ឈរឈ្មោះ សាខា​បក្ស​ភូមិ យុវជន​ភូមិ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឲ្យ​យល់​ពី​សន្តិភាព ត្រូវ​ពង្រឹង​ការគ្រប់គ្រង និង​សាមគ្គី​ផ្ទៃក្នុង ចំពោះ​សមាជិក ក្រុមប្រឹក្សា​បក្ស៕ ដោយ ពៅ ប៊ុនថន

984e14b8-a619-4f1b-a478-89841688f3fc a7e5f6c8-e3b8-4727-ad13-9cb71baa49d8 d034f48f-edae-44af-957f-02be72524b96 c1c95f65-4fb2-4bd3-99c6-e8b28b20efae a5ca6a3a-df4a-4bef-ad9a-e1e674c52c0a

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28313 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596990 នាក់