ប្រជាពលរដ្ឋ​ចំនួន១៥០គ្រួសារ រួម​និង​យោធិន​និវត្តន៍ ទទួល​អំណោយ​មនុស្សធម៌ ពី​សំណាក់​លោក​ ហែម សុវណ្ណ​រិ​ទ្ធ មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តតាកែវ និង​ក្រុមគ្រួសារ ដែល​អញ្ជើញ​មកពី​សហរដ្ឋអាមេរិក (វីដេអូ)

(ខេត្តតាកែវ) ៖ លោក ហែម សុវណ្ណ​រិ​ទ្ធ មេបញ្ជាការរង តំបន់សឹករង​ខេត្តតាកែវ ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​អញ្ជើញ​មកពី​សហរដ្ឋអាមេរិក កាលពី​ព្រឹក​ថ្ងៃ ទី១៨ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំ​ពិធី​ជួបជុំ សំណេះសំណាល​ជាមួយ​ យោធិន​និវត្តន៍ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ចំនួន១៥០ គ្រួសារ ដែល​មកពី​ភូមិ​ចំនួន(ប្រាំ)ស្ថិតនៅក្នុង​ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ។

មានប្រសាសន៍​នៅក្នុង​កម្មវិធី​នេះដែរ លោក​ហែម សុវណ្ណ​រិ​ទ្ធ បានបញ្ជាក់​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ​ថា  លោក​រៀបចំ​កម្មវិធី​នេះ​ឡើង​មិនមែន​តំណាងអោយ​រាជរដ្ឋាភិបាល ហើយ​ក៌​មិនមែន​តំណាង​ឲ្យ​បក្ស​ណា​ដែរ  លោក​បាន​បន្តទៀតថា​ក​ម្ម​វិធី​នេះ​គាត់​ធ្វើឡើង គឺ​ដោយសារតែ​ក្រុមគ្រួសារ របស់គាត់ ដែល​បាន​អញ្ជើញ​មកពី​សហរដ្ឋអាមេរិក ហើយ​ពួកគាត់​មានការ​នឹករលឹក ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​ស្រុកភូមិ​ជាមួយគ្នា ហើយ​គាត់​ចង់​ធ្វើការ​ចែករំលែក​នៅ​ធន​ធាន​ផ្ទាល់ខ្លួន ​របស់​ពួកគាត់​ខ្លះ ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ទីទាល់ក្រ ហើយ​និង​ចាស់ជរា។

លោក​ហែម សុវណ្ណ​រិ​ទ្ធិ​បាន​បន្តទៀតថា ថ្វីត្បិតតែ​អំណោយ​ទាំងនេះ វា​មិនអាច​ឲ្យ​បងប្អូន អាច​ហូបបាយ​មួយ​រយះពេល​វែង​ក៏ដោយ តែ​នេះ​ជា​ទឹកចិត្ ត​របស់​ក្រុមគ្រួសារ​លោក ទោះបីជា​ពួកគាត់ ​រស់នៅ​ប្រទេស​គេ​ក៌​ដោយ ក៌​ពួកគាត់​មិនដែល​ភ្លេច បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែរ គាត់​តែងតែ​ធ្វើ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ឲ្យ​តែ​ពួកគាត់​អញ្ជើញ​មកម្តង។ គាត់​បាន​បន្តទៀតថា​ នេះ​ជា​លើក​ទី២ហើយ ​ដែល​ក្រុមគ្រួសារ​គាត់​រៀបចំ​កម្មវិធី​នេះ​ ឡើង​ក្នុង​រយះពេល​មួយឆ្នាំ។

ក្រោយពេល​ចប់​កម្មវិធី​លោក​ហែម សុវណ្ណ​រិ​ទ្ធិ ព្រមទាំង​ក្រុមគ្រួសារ ដែល​បាន​អញ្ជើញ​មកពី​សហរដ្ឋអាមេរិក បានធ្វើការ​ចែកជា​អំណោយ​មនុស្សធម៌ ជូន​ដល់ពូៗយោធិន​និវត្តន៍ និង​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន១៥០គ្រួសារ ក្នុងនោះម្នាក់ៗទទួលបាន សារុង.ចំនួន១ វែ​នតា​សំរាប់​មនុស្ស​ចាស់.១ ខោអាវ១កំ​ផ្លេ មី.ប្រេងកូឡា.និង​ថវិការ ចំនួន(២.០០០០រៀល)។

លុះ​នៅ​រសៀល​ថ្ងៃ​ដដែល លោក​ហែម សុវណ្ណ​រិ​ទ្ធិ ព្រមទាំង​ក្រុម​គ្រសារ​ដែល​អញ្ជើញ​មកពី សហរដ្ឋអាមេរិក បាន​នាំយក​អង្ករ​ចំនួន១០បាវ និង​ថវិការ​ចំនួន(៣.០០០០០រៀល)យកទៅ​ផ្តល់ជូន​មណ្ឌលកុមា​កំព្រា ដែល​ស្ថិតនៅ​ក្នុងភូមិ​ស្មោង ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ  នៅក្នុង​នោះ​ផងដែរ​លោក​ហែម សុវណ្ណ​រិ​ទ្ធិ ព្រមទាំង​ក្រុមគ្រួសារ​ក៌​បាន​ផ្តាំផ្ញើរ​ទៅក្មួយៗដែល​រស់នៅក្នុង​មណ្ឌលកុមា​កំព្រា  សូមអោយក្មួយៗខិតខំ​រៀនសូត្រ ហើយ​ត្រូវ​ជៀស​អោយ​ឆ្ងាយ​ពីល្បែងស៊ីសង ជាពិសេស​គឺ​គ្រឿងញៀន​តែម្តង ព្រោះ​អីក្មួយៗជា​ក្មេង​កំព្រា គ្មាន​ឪពុកម្តាយ ​មើលថែរ​និង​គេ​ទេ។

បន្ទាប់ពី​ផ្តាំផ្ញើរ រួចមក លោក​ហែម សុវណ្ណ​រិ​ទ្ធិ និង​ក្រុមគ្រួសារ​ ក៌​បាន​ប្រគល់ជូន​អង្ករ​ ចំនួន១០បាវ និង​ថវិការ​ចំនួន (៣.០០០០០រៀល) ជូន​ដល់​ប្រធាន​មណ្ឌល​ សំរាប់​ចាត់ចែង និងក្មួយៗដែលជា​កុមា​កំព្រា ​ចំនួន៣២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា​ចំនួន (២.០០០០រៀល) ផងដែរ៕ ដោយ សុខន

1f0ea73f-5feb-4d66-a956-1dcb3c89fe69 12f89ce6-57e9-4ed1-a8c6-88d9aa839500 cca6b338-22fd-4f49-8ed6-792e4b950aa7 9db2b7fe-1073-4205-bfe4-00b9287b7846 b8e4e2e9-1f7e-42ed-92a6-67a8aad1993d 6ac1d3b3-d22b-450a-b9ba-947524bbcc6a c8eeb7f7-26c8-4be0-9ad1-ab13a7d6b464 db810d6a-4d4c-48e5-a1cb-23186a3c57b8 97ed8fc7-0659-4149-be7e-24068387c978 8206da79-8499-47b6-a427-0ed6d84af75e a660ca2b-1d67-4a9b-bb85-63218c932bd1

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28361 នាក់

ម្សិលមិញ 21646 នាក់

សរុប 10597038 នាក់