លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ ជួប​សំណេះសំណាល​ជាមួយ តំណាង​បងប្អូន​អាជីវករ វិស័យ​ឯកជន​គ្រប់​ប្រភេទ និង​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ក្រុង​ពោធិ៍សាត់

(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ នាពេលថ្មីៗនេះ បាន​ជួប​សំណេះសំណាល​ជាមួយ តំណាង​បងប្អូន​អាជីវករ វិស័យ​ឯកជន​គ្រប់​ប្រភេទ និង​ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ក្រុង​ពោធិ៍សាត់ ចំនួន៥៦៥នាក់ នៅ​សាលប្រជុំ​របស់​ខេត្ត ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​តា​សែន សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់។

តំណាង​អាជីវករ​បាន​សំណូមពរ បង្កើត​មន្ត្រី​ប្រតិ​ប​តិ្ត​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​មួយក្រុម ដែល​អាចធ្វើ​ទៅបាន សម្រាប់​ជួយ​ក្នុងការ​បំពេញបែបបទ លិខិតបទដ្ឋានផ្សេងៗ ងាយ​ស្រួ​ស​ក្នុងការ​បង់ពន្ធ​ជូន​រដ្ឋ ដោយ​កន្លងមកនេះ​បងប្អូន​អាជីវករ​បង់ពន្ធម្តងៗ ជួប​ការលំបាក​ស្មុកស្មាញ គួបផ្សំ​ទៅនឹង​កម្រិតយល់ដឹង​ទាប ការរកស៊ី​ទទួលទាន​មមាញឹក ឯកសារ​ដែល​ត្រូវបំពេញ​មាន​ភាពស្មុកស្មាញ​ច្រើន ធ្វើ​ម្តង​ខុស ធ្វើ​ម្តង​ត្រូវ ខាត​ពេលវេលា​ច្រើន ហេតុនេះ​សូម​ឯកឧត្តម​ខេត្ត និង​តំណាងរាស្ត្រ​មេត្តាជួយ​ដោះ​ស្រា​ទៅតាម​ការគួរ។ ចំពោះ​បរិស្ថាន​ក៏​ដូច​ការ កសាង​ផ្លូវ​នៅក្នុង​ទីប្រជុំជន​ខេត្ត បងប្អូន​អាជីវករ​ក៏បាន​លើកឡើង អំពី​ការយឺតយ៉ាវ​របស់​ក្រុមហ៊ុន​ដឹក​សម្រាម ទុកឱ្យ​សម្រាម​ស្អុយរលួយ​យូរថ្ងៃ ប៉ះពាល់​ដល់​បរិស្ថាន និង​ការរស់នៅ ជាពិសេស​បង្ក​ការកកស្ទះ​លូ​ពេល​ភ្លៀងម្តងៗ និង​សូម​ឱ្យជួយ​ស្ថាបនា​ផ្លូវ​ដែល​ខូចខាត និង​បើក​ស្ថាបនា​ផ្លូវ នៅក្នុង​គម្រោង​ដែលមាន សម្រាប់​ប្រជាពលរដ្ឋ​ធ្វើដំណើរ ដូចជា​ផ្លូវ​ក្នុង​ទីប្រជុំជន​ផ្សារ​ខាងលិច​មិនទាន់​ដោះស្រាយ​រួច ជាប់គាំង​រហូតមកដល់​សព្វថ្ងៃ។

លោកស្រី ឯម ប៉ុណ្ណា និង​លោក ម៉ៅ ធនិន បាន​សម្តែង​ការអបអរសាទរ និង​ទទួលយក​ដោយ​ក្តី​រីករាយ នូវ​សំណូមពរ និង​បញ្ហា​ប្រឈម​នានា ដែល​បងប្អូន​តំណាង​អាជីវករ វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍ នៅក្នុង​ក្រុង​ពោធិ៍សាត់ បានលើកឡើង​នៅពេលនេះ ដោយបាន​បញ្ជាក់ថា ទុក្ខ​កង្វល់ និង​បញ្ហា​ប្រឈម​របស់​បងប្អូន​អាជីវករ ក៏​ដូច​ទុក្ខ​កង្វល់​របស់​រដ្ឋបាលខេត្ត តំណាងរាស្ត្រ និង​ប្រមុខ​រាជរដ្ឋាភិបាល​នោះដែរ។ ថ្នាក់ដឹកនាំ​ទាំង២បាន​បន្តថា កន្លងមក​យើង​បាន​កសាង និង​អភិវឌ្ឍន៍​ច្រើនណាស់​មកហើយ ប៉ុន្តែ​មិនទាន់បាន​គ្រប់​ជ្រុងជ្រោយ​នោះទេ គឺ​ទាមទា​អនុវត្តន៍​ជាបណ្តើរៗ ដូច​ជំហាន​គីង្គក់។ ពាក់ព័ន្ធ​ទៅនឹង​ការងារ​ពន្ធដា ជាពិសេស​ការសរសេរ​លិខិតស្នាម​និង​បំពេញបែបបទ មាន​លក្ខណៈ​ស្មុកស្មាញ​នោះ លោក​នឹង​ពិភាក្សា​ជាមួយ​សាខា​ពន្ធដារ​ខេត្ត រីឯ​សំណូមពរ​អំពី​បរិស្ថាន និង​ការស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុង​នោះ នៅតែ​បន្តទៅទៀត​មិន​ឈប់​ឡើយ ព្រោះថា​កន្លងមកនេះ​ការកសាង​ផ្លូវ​កៅស៊ូ បាន​អនុវត្ត​នៅក្នុង​សង្កាត់​ផ្ទះ​ព្រៃ​មាន៧ខ្សែ ប្រវែង៥គីឡូម៉ែត្រ បាន​រួចរាល់​ជា​ស្ថាពរ និង​កំពុង​ស្ថាបនា​ត​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ​ភូមិ​លលកស ទៅកាន់​ភូមិ​វត្ត​ហ្លួង ក្នុង​សង្កាត់​លលកស ប្រវែង៥៧០០ម៉ែត្រ​ទៀត៕ ដោយ រី ភា​រិ​ទ្ធិ

2d15074d-c195-45e8-8b1a-523e11911880 52a85477-a7c9-4bf4-9ce2-f96d1b86a8f2 b291fe7d-0b7e-4866-827d-58718cc660f5 899ac941-acda-4316-81e4-ce8f7fb97f13 41689ffb-5c37-4009-9817-8bb66cd8afaa d3d96d8a-752a-48c6-9721-f9b6f2ce4a83 497ab1db-24dd-4f8c-a3ce-69b48a5760ef 6a29a347-e4c2-4d0b-bece-9564b0d96c00 4a0da8f9-51ea-4245-92b7-42c2b1769f34 77c3ddb0-cab7-4a05-8261-9490d0ec347a 1237d334-7a90-4aa6-ad2c-2bfde899f8ae

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28360 នាក់

ម្សិលមិញ 21646 នាក់

សរុប 10597037 នាក់