ម្តេចនៅតែពាក់ព័ន្ធទៀត!!! អាវុធហត្ថ​ខេត្តស្វាយរៀង ឃាត់ខ្លួន​យុវជន​ម្នាក់ រឹបអូស​បាន​ថ្នាំញៀន៨០កញ្ចប់​តូច (វីដេអូ)

ខេត្តស្វាយរៀង ៖ យុវជន​ម្នាក់ ជា​ជនសង្ស័យ​រក្សាទុក​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ធ្វើការ​ឃាត់ខ្លួន​ដកហូត​បាន ថ្នាំញៀន៨០កញ្ចប់​តូច រួម​និង សម្ភា​រះ​បើ​ប្រាស់​មួយចំនួនទៀត។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ធ្វើឡើង កាលពី​វេលា​ម៉ោង ៨:៤៥នាទី ថ្ងៃ១៦ខែឧសភា​ឆ្នាំ២០១៧ ស្ថិត​ក្នុងភូមិ ប្រសាទ ឃុំ ពោធិ៍​រាជ ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

បើតាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ភូមិសាស្ត្រ​ខាងលើ​នោះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ចាត់តាំង​កម្លាំង​មន្ទីរ​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ខេត្តស្វាយរៀង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​ទទួល​ការងារ​យុត្តិធម៌​និង​មានការ​សម្របសម្រួល​ពី​សំណាក់​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ចុះ​ដល់ទី​តាំង​ខាងលើ បង្ក្រាប​និង​ឃាត់ខ្លួន​បាន ជនសង្ស័យ​ជា​មុខសញ្ញា​ម្នាក់ រួម​និង​វត្ថុ​តាំង​ថ្នាំញៀន៨០កញ្ជប់​តូច។

ប្រភព​ដដែល​បាន​បន្តទៀតថា ជនសង្ស័យ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ មានឈ្មោះ ភិន ដែន ភេទ​ប្រុស អាយុ៣៥ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ហើយ​វត្ថុតាង ដែល​សមត្ថកិច្ច​ដកហូត​បាន រួមមាន៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន៨០កញ្ចប់ , ម៉ូតូ១គ្រឿង , ទូរស័ព្ទ​ចំនួន២គ្រឿង​ទី៤.នាឡិកា១ , ប្រាករៀល​ចំនួន១៥០០០០រៀល , ប្រាក់​ដុល្លា ចំនួន១៧$ , កូន​កន្ត្រៃ១ , សម្ភា​រះ​សម្រាប់​ប្រើប្រាស់​ជក់​គ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង ត្រូវបាន​ឃាត់​និង​រក្សាទុក នៅ​ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕ ដោយ វិ​រ:ពៅ ស្វាយរៀង

d9156a3c-6afd-437a-bbd0-80085876c5e6 c33277ed-b55b-48b0-befc-16f2e1af6ff1 3833c7d5-f9b2-4c52-a0b0-ca66d1ef8233

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28273 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596950 នាក់