មន្ត្រី​កាំ​ង​កុងត្រូល​ចុះ​ផ្សព្វផ្សាយ​អប់រំ អំពី​ចំណីអាហារ​ដល់​សិស្សានុសិស្ស សាលា​អនុវិទ្យាល័យ​ចក ស្ថិតនៅ​ឃុំ​កំពង់​ចក ស្រុក​រំដួល (វីដេអូ)

ខេត្តស្វាយរៀង ៖ លោក ណា​ល វិ​ចឹ​ត្ត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បាន​ចុះ​ផ្ស​ព្ធ​ផ្សាយ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អ្នកលក់ដូរ នៅ​សាលា​វិទ្យាល័យ​ចក ស្ថិតក្នុង​ភូមិ​ចក ឃុំ​កំពង់​ចក​ស្រុក​រំដួល នៅ​ព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ណា​ល វិ​ចឹ​ត្ត បាន​ថ្លែង​ក្នុង​កម្មវិធី​នោះ​ថា សូម​ប្អូន​សិស្សានុសិស្ស មុននឹង​ញាំ​អាហារ ឬ​ទិញ​គ្រឿងឧបភោគ​បរិភោគ ត្រូវ​ចេះ​ពិនិត្យមើល​កាលបរិច្ឆេទ ថ្ងៃ​ផលិត​និង​ថ្ងៃ​ផុតកំណត់ លោក​បាន​បន្តទៀតថា ជាពិសេស​អា​ជីករ​លក់ដូរ នៅក្នុង​សាលា មុននឹង​ទិញ​ទំនិញ មក​លក់ដូរ​ទៅ​ទីនេះ ត្រូវ​ពិនិត្យមើល​កាលបរិច្ឆេទ ឬ​ការ​វិច​ខ្ចប់ ឲ្យ​បានច្បាស់លាស់ ជៀសវាង​មានការ​គ្រោះថ្នាក់ ដោយ​ប្រការ​ណាមួយ​ដល់​អាយុជីវិត។

លោក​បាន​បាន​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ ជួយ​សហការ ដាស់​ទឿ​ន ដល់ប្អូនៗ ឲ្យ​យល់ដឹង​អំពី​អាហារ ការបរិភោគ ឧបភោគ​គ្រឿង​ផ្សេង មាន​អនាម័យ​ល្អ មុន​និង​ចាប់​ចំណីអាហារ ត្រូវ​លាងដៃ​និង​សាប៊ូរ ឬ​ផេះ។ 

លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេស​យើង មានការ​ហូ​ចូល​ទំនិញ​ពី​ប្រទេសជិតខាង អញ្ចឹង​សូមអោយ​ប្អូន​និង​បងប្អូន​ប្រជ​ពលរដ្ឋ​យើង មុននឹង​ទិញ​ត្រូវ​ពិនិត្យ​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់៕ ដោយ រី​រៈ​ពៅ

2edcbcf5-bbe5-43b2-ac9a-34d135cda21a 7198ceb4-03aa-4673-acc9-6c3389c23d67 7efbfc1b-80f3-4723-a021-dffe8ad5aa26

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28302 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596979 នាក់