ហាស​ហា… ឆក់​ខ្សែករ​បាន​ហើយ បែរជា​រត់​មិន​រួច ត្រូវ​សមត្ថកិច្ច​ចាប់​វៃ​ខ្នោះ នៅ​ស្រុក​ចន្ទ្រា

ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​ស្រុក​ចន្ទ្រា ចុះ​ប្រតិបត្តិការ ដេញចាប់​ជនសង្ស័យ​បាន​ម្នាក់ ខណៈដែល​ធ្វើ​សកម្មភាព​ឆក់​ខ្សែក ពី​ប្រជាពលរដ្ឋ​កំពុងធ្វើដំណើ​រ​តាមផ្លូវ បាន​ចំនួន១០ជី នៅវេលា​ម៉ោង៩៖០០ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅ​ភូមិ​កោះ​ក្បាន​កណ្តាល ឃុំ​សំរោង ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង។

បើ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ឃុំ​សំរោង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព ឆក់​ខ្សែករ​នេះ ឈ្មោះ ភឿ​ក ចាន់​រ៉ា មាន​ទីលំនៅ​ភូមិ​ពោ​ធ៍ ឃុំ​មេសរ​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ត្រូវបាន​សមត្ថកិច្ច​ចាប់បានភ្លាមៗ ខណៈដែល​ឆក់​ខ្សែក​ហើយ ក៏​រត់គេច​ត្រូវបាន​ប្រជាពលរដ្ឋ​សហការ ជាមួយ​កម្លាំង​សមត្ថកិច្ច​ព័ទ្ធ​ចាប់បាន នៅ​ចំណុច​ស្រះ​ទឹក ខាងក្រោយ​កាស៊ីណូ​សៀង​ហៃ។

ចំណែក​ជនរងគ្រោះ ឈ្មោះ មាឃ ចឹប រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ គឺ​ត្រូវ​ចោរឆក់​នៅខាងមុខ​ផ្ទះរ​បស់​ខ្លួន​តែម្តង។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕ ដោយ វិ​រ:ពៅ ស្វាយរៀង

f074d752-ae9a-4c38-afa0-fdbcf55595ea 982e24f6-1d81-418a-a31b-64c16ad3012f

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28259 នាក់

ម្សិលមិញ 21646 នាក់

សរុប 10596936 នាក់