ថ្ងៃ​បុណ្យ​ចម្រើន​ព្រះជន្ម​ និង​ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​ ខេត្តព្រះសីហនុកកស្ទះ​ចរាចរណ៍​ដោយ​សារ​ភ្ញៀវទេសចរណ៍ច្រើន​....

ខេត្តព្រះសីហនុ៖ នៅក្រុង​ព្រះ​សីហនុ​មានភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មកលេង​កម្សាន្ត​ជាច្រើនកុះករ ផ្លូវជាច្រើនត្រូវបានកកស្ទះចរាចរណ៍​ ក្នុង​ឱកាស​ព្រះ​រាជ​ពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ ព្រះករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃព្រះរា​ជាណា​ចក្រ​កម្ពុជា​ និង​ព្រះ​រាជពិធី​ច្រត់​ព្រះនង្គ័ល​ ធ្វើ​អោយផ្លូវ​ធំៗនិងផ្លូវបំបែកជាបួន ក្នុង​ក្រុង​ព្រះ​សីហនុ​កកស្ទះ​តាំង​ពីម៉ោង​ព្រឹក៨:០០នាទីរហូតដល់​ថ្ងៃ នាថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៧។

2017-05-14_13.04.46

ដោយសារមានភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ ច្រើនដូចនេះ បានទៅគេងនៅ​ផ្ទះ​សំណាក​ហើយ​និង​សណ្ឋាគារ​ពេញ​អស់​ នោះអោយតម្លៃស្នាក់នៅមានការកើនឡើងខ្ពស់ អ្នកខ្លះរកគ្មាន​កន្លែង​ស្នាក់​នៅទេ​។ ហើយនៅវេលា​ព្រឹក​នេះដដែលខាងផ្ទះ​សំណាក​ហើយ​និង​សណ្ឋាគារ​បានឡើង​តម្លៃ​ពី៥០​ដុល្លារ​ទៅ៩០​ដុល្លារ​មួយបន្ទប់ក្នុងមួយ​ថ្ងៃ​។ ដោយ៖​ (អិន​ សារុន​)

2017-05-14_13.05.44 2017-05-14_13.06.02 2017-05-14_13.06.21 2017-05-14_13.07.03

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 28344 នាក់

ម្សិលមិញ 21646 នាក់

សរុប 10597021 នាក់