ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចំបាប់ ស្នើរ​សុំ​ក្រសួង​រ៉ែ​និង​ថា​ម​ពល បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​កាយ​ថ្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កា​រស់នៅ និង​សុខភាព​របស់​ពួកគាត់ (វីដេអូ)

ខេត្តតាកែវ ៖ ពលរដ្ឋ​ភាគច្រើន រស់នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ កាលពី​ម្សិលមិញ បានស្នើ​សុំអោយ​ក្រសួង​រ៉ែ និង​ថាមពល ជួយ​បញ្ឈប់​អាជ្ញាប័ណ្ណ របស់​ក្រុមហ៊ុន​ចំនួន៣ ដែល​កំពុង​ធ្វើ​សកម្មភាព កាយ​យក​ថ្មភ្នំ​ចំបាប់ ធ្វើ​អាជីវកម្ម ដោយ​ពុំបាន​គិតគូ ដល់​ការរស់នៅ​របស់​ពួកគាត់។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើស​ឡើង​ថា ក្រុមហ៊ុន​ដែល​កំពុង​ធ្វើ​សកម្មភាព​កាយ​ថ្មភ្នំ​ចំបាប់​ទាំងបី​នោះ មាន​ឈ្នោះ ១/ក្រុមហ៊ុន​ច្រាយ​គង់ ២/ក្រុមហ៊ុន អាយ ស៊ី ប៊ី (ICB) និង៣/ ក្រុមហ៊ុន​កូរ៉េ (JE) ដែល​សព្វថ្ងៃ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​គគ្រឹកគគ្រេង ដោយ​មិន​ខ្វល់​ពីរ​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​អ្នកភូមិ​ឡើយ។

តាម​សេ​ក្តី​រាយការណ៍​ថា ទីតាំង​ខាងលើ​សិ្ថ​ត​នៅលើ​ភ្នំ​ចំបាប់ ឃុំ​ត្មោ​ត ស្រុក​បាទី ខេត្តតាកែវ ពលរដ្ឋ​បាន​លើ​ឡើង​ថា ពួកគាត់​ទ្រាំ​នៅ​លែង​បាន​ទៀតហើយ បើ​ក្រុមហ៊ុន​ទាំងនោះ នៅតែ​បន្ត​បំពាន​កិច្ចសន្យារ ព្រោះ​កន្លង​ទៅខាង​ក្រុមហ៊ុន​បាន​សន្យាថា នឹងធ្វើ​ផ្លូវ​អោយបាន​ស្អាត, មិន​ឲ្យ​កំទេច​ថ្ម​ហុយ​ចូល​ផ្ទះ​ប្រពល​រដ្ឋ​នៅពេល​បំផ្ទុះ​ថ្មភ្នំម្តង, មិន​ឲ្យ​មាន​ជាតិ​រំសេវ​ហូរ​ចូល​ស្រះ​ទឹក​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់ រួមទាំង​មិន​ឲ្យ​មាន​សម្លេង​រំខាន ដោយ​កំណត់​ធ្វើ​សកម្មភាព​ពី​ម៉ោង 7:00ព្រឹក ត្រឹម​ម៉ោង19:00នាទី​យប់, ប៉ុន្តែ​ក្រុមហ៊ុន​ទាំងបី​ខាងលើ​មិនដែល​បាន​គោរព​ការសន្យា​របស់ខ្លួន​ឡ​ក្រុម​អ្នកភូមិ​បាន​លើកឡើងថា ទឹកស្រះ​ប្រើ​មិនកើត គឺ​ផ្ទុក​ទៅដោយ​ជាតិ​រំសេវ ផ្លូវ​ខូច​ហុយ សម្លេង​ផ្ទុះខ្លាំងៗ ប្រេះ​ផ្ទះសម្បែង​របស់​ពួកគាត់, ដូច្នេះ​ពួកគាត់​សម្រេច​បិទផ្លូវ​មិន​ឲ្យ​មានរ​ថយ​ន​ចូល​ទិញ​ថ្ម​ពី​ក្រុមហ៊ុន​ខាងលើ​ទៀត​ទេ និង​ស្នើសុំ​ឲ្យ​ក្រសួង​រ៉ែ និង​ថាមពល​បញ្ឈប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​ទាំងនោះ។

ទាក់ទង​បញ្ហា​នេះ​លោក ផេង វុ​ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ពលរដ្ឋ​មាន​សិទ្ធិ​ស្នើរ​សុំ​បិទ​អាជ្ញាប័ណ្ណ​តាមរយះ​ស្រុក-ខេត្ត ឬក៏​មន្ទីរ​សា​ម៉ី ឬមួយ​ក៏​ស្នើរ​សុំ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ដោយ​ផ្ទា​ស់​ក៏បាន៕ ដោយ សុខន

846e1c75-01dc-4a7e-ab99-3cdca1fe0a25 70ffd3d3-ae91-4ab0-b413-4614fb141ad8 aa4d6eb3-a582-4d87-92b7-0ad8870c56c5 cdf3020a-3b64-4ca6-afc5-402a12906163

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14429 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090944 នាក់