​គ្រប់ទឹកហើយលើកនេះ!!! ក្រោយពី​ចាប់ខ្លួន មេ​ចែកចាយ​គ្រឿងញៀន​បាន​ម្នាក់ សមត្ថកិច្ច​ខេត្ត​បន្ត​ចាប់ខ្លួន អ្នកប្រើប្រាស់​ចំនួន១១នាក់​ទៀត

ខេត្តកំពង់ឆ្នាំង ៖ កាលពី​ម្សិលមិញ​ថ្ងៃទី២០ ក្រោយពី​សមត្ថកិច្ច​នគ​របាល​ជំនាញ​ខេត្ត និង ស្រុក កំពង់ត្រឡាច បាន​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​សារធាតុ​ញៀន ដ៏​ធំជាងគេ នៅ​ស្រុក​កំពង់ត្រឡាច បាន​ម្នាក់​ឈ្មោះ សុខ សុខុម និង​បាន​បន្ត​តាម​ចាប់ខ្លួន មនុស្ស១១នាក់ ថែមទៀត  ដែល​ពាក់ព័ន្ធ​និង​ករណី​ប្រើប្រាស់។

កាលពី​ម្សិលមិញ ប្រភព​បាន​លួចខ្សឹប​ប្រាប់ថា មាន​អ្នកធំ​អាង​អំណាច អន្តរាគមន៍ បម្រុង​រត់ការ​ដោះលែង ឈ្មោះ សុខ សុខុម ដែលជា​មេក្លោង​ដ៍​ធំ ក្នុងស្រុក​កំពង់ត្រឡាច សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ដំបូង​គេ ក្នុងការ​ចែកចាយ ប៉ុន្តែ​សមត្ថកិច្ច​បានធ្វើការ​បដិសេធ។

សូម​រំលឹកថា កាលពី​វេលា​ម៉ោង ៤និង២៣នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ច​បាន​ឃាត់ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ប្រចាំ​ស្រុក​កំពង់ត្រឡាច​ម្នាក់ មាន ឈ្មោះ សុខ សុខុម ភេទ​ប្រុស អាយុ៣១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ចំណុច​ដី​វាល​ម្តុំ​អណ្តូង​ខ្ទុំ  ភូមិ​តា​ជេស ឃុំ​តា​ជេស ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង សមត្ថកិច្ច​ឃាត់​បាន រួមទាំង​វត្ថុតាង ៕ ដោយ  រី ភា​រិ​ទ្ធិ

0e194ba8-69b1-4c56-b8c1-f15689707d86 41568f8d-ec7c-40e9-915a-7380f75fa3ae 4512acf6-ca49-402a-8d0d-65d56493f0cd 4ea8e07e-238d-4e57-8370-f3997993e7b2 60335455-267f-420a-bbed-af987fc9bbce 6262874e-1d7e-441c-8a54-b6a832b19406 76dc1184-8668-4c30-8ae3-e403b3dec4f6 8eb3bd9e-d842-4901-9a33-ae3f7f0d77c9 9ef514e7-4278-4576-a3c2-41e8da5e5930 a6373c5e-df41-4833-9757-2888944cca52 a849a2c7-32c1-4465-97ff-80ebb4b9321b b44e76aa-9ed3-499e-b4de-421b6b636fe6 e552366f-a976-4bdc-a3f0-c084fc48d004

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14494 នាក់

ម្សិលមិញ 20180 នាក់

សរុប 10091009 នាក់