អុញ​នោះ!!! សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជា​តិ​ចិន៥នាក់​ខ្មែរ​ម្នាក់ ពាក់ព័ន្ធ​ការជីក​យក​យក​រ៉ែ​មាស​ខុសច្បាប់

ខេត្តរតនគិរី ៖ អធិការនគរបាល​ស្រុក​លំផាត់ ឃាត់ខ្លួន​ជនជាតិ​ចិន៥នាក់ និង ខ្មែរ​ម្នាក់ កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​ករណី ជីក​កកាយ​យក​រ៉ែ​មាស​ខុសច្បាប់ នៅ​ស្រុក​លំផាត់។

      កាលពី​ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ កម្លាំង​បរិស្ថាន​ដែនជម្រកសត្វព្រៃ ស្រុក​លំផាត់ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​អធិការ​ស្រុក​លំផាត់ ចុះ​ស្រាវជ្រាវ​កណី​ឈូសឆាយដី​យក​រ៉ែ​មាស នៅ​ចំណុច​អូរ​ល្វា​ក់ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧត្ដម ស្រុក​លំផាត់ ខេត្តរតនគិរី ឃាត់ខ្លួន​បាន​ជនល្មើស​ភេទ​ប្រុស ចំនួន ៦នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន៥នាក់ និង ខ្មែរ ១នាក់ ព្រមទាំង​រឹបអូស បាន​អា​អិ​ច មួយគ្រឿង រថយន្ត​លុច​ស៊ី​ស មួយគ្រឿង។

      លោក​អធិការ​ស្រុក​លំផាត់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២១ ខែមេសា នេះ​ថា ក្រោយពី​ចុះបង្ក្រាប​ករណី​ជីក​កាយ​ដី យក​រ៉ែ​មាស​ខុសច្បាប់​ខាងលើនេះ គ្រឿងចក្រ(អា​អិ​ច) និង រថយន្ត​លុច​ស៊ី​ស ត្រូវ​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ដែន​ជម្រក ចំណែក​ជនល្មើស​ទាំង ៦នាក់ នាំខ្លួន​មក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​លំផាត់ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ក្រោយពី​បំពេញ​និតិ​វិធី​រួច៕ ដោយ ភួង ផុន

18010301_1029266647208120_4126500564528786542_n 786fc608-1c84-48c9-990d-0a4f4c513dfd 6de64a3a-2da0-4ccd-a8c8-6536f6906207 b4cdfd0c-4360-4b5b-9d54-0a058a48e662 717a0844-ff39-4a22-ae6b-55891990b9aa 975b74bf-e016-457f-bdac-6c1d183111e1

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14426 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090941 នាក់