លើស​ហើយ​អា​ក្អូ​ន!!! ក្មេង​ទំនើង១០នាក់ បង្ក​ការ​វាយតប់ ក្នុង​វង់រាំ​កម្សាន្ត​ក្នុង​វត្ត​ពោធិ៍​រង្សី ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន

ខេត្តពោធិ៍សាត់ ៖ កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយដូនកែវ និង​ប្រជា​ការពារ​ភូមិ កាលពី​វេលា​ម៉ោង២០ និង៤៨នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បាន​ព័ទ្ធចាប់​ក្មេង​ទំនើង​ចំនួន ២ក្រុម សរុប​ចំនួន ១០នាក់ ទាំង​មាន​របួសស្នាម​ហើម​មុខ ហើម​មាត់រៀងៗខ្លួន នៅត្រង់ចំណុច​ក្នុង​បរិវេណ (វត្ត​ពោធិ៍​រង្សី) ស្ថិតក្នុង​និគម ឃុំ​ស្វាយដូនកែវ ស្រុក​បាកាន ខេត្តពោធិ៍សាត់  រួច​បញ្ជូនទៅ​អធិការដ្ឋាន នគរបាល​ស្រុក​បាកាន បន្ត​នីតិវិធី​ទាំងយប់ បន្ទាប់ពី​ពួកគេ​អុកឡុក(វាយតប់)គ្នា​ក្នុង​វង់រាំ​កម្សាន្ត​កម្ដ(វត្ត​ពោធិ៍​រង្សី) ។

នគរបាល​រដ្ឋបាល​ស្វាយដូនកែវ​បាន​ឲ្យ​ដឹង​នា​ព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧នេះ​ថា ក្មេង​នើ​ង​ចំនួន ២ក្រុម មាន​គ្នា​សរុប​ចំនួន ១០នាក់ ដែល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល និង​ប្រជា​ការពារ​ភូមិ​ឃាត់​ចាប់ខ្លួន​ប​ញ្ជួ​ន​អធិការដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​នេះ ។កម្មវិធី​ខាងលើនេះ​ដោយសារ​អ្នកស្រុក​អ្នកភូមិ​សំណូមពរ​ឲ្យ​ដាក់​ធុងបាស​លេង​កម្សាន្ត ១យប់​ទៀត ហើយក៍​ជា​យប់​ចុងក្រោយ​នោះដែរ មូលហេតុ​ជាបឋម​ការដែល​ផ្ទុះ​ហឹ​ង្សា​នេះ​ឡើង​ដោយសារ​ការ​ស្រវឹង​ដូចគ្នា អ្នកខ្លះ​លើកឡើងថា​មុនដំបូង​ប្រឡែង​គ្នា​នោះទេ ដោយ​ភា​គ្គី​ម្ខាង​ក្រៀក​ករ​ភា​គ្គី​ម្ខាង​ទៀត​បែប​លេងសើច ខណៈនោះ​បក្ខពួក​ម្ខាង​ឃើញ​ស្មានតែ​វាយ​មែនទែន​ក៍​ផ្ទុះ​រឿង​កើតឡើង​ប្រាវ​តែម្តង ប៉ុន្តែ​សំណាង​ដែរ​ព្រោះ​កម្មវិធី​នេះ​មាន​មនុស្ស​តិចតួច ធ្វើ​ឲ្យ​កម្លាំង​គ្រប់គ្រង​ស្ថានភាព​បាន និង​ឃាត់ខ្លួន​បាន​ទាំងសង់ខាង(ទាំងអស់)តែម្តង។

ដោយឡែក៖ លោក វរសេនីយ៍ត្រី នាង វុ​ធ អធិការនគរបាល​ស្រុក​បាកាន​បាន​ឲ្យ​ដឹង​នា​ព្រឹក​ដដែល​នេះដែរ​ថា បញ្ហា​ខាងលើ​សម​ត្ថកិច្ច​របស់លោក​កំពុងធ្វើការ​នៅឡើយ មិនទាន់​ដឹង​យ៉ាងណា​នៅឡើយ​នោះដែរ៕  ដោយ រី ភា​រិ​ទ្ធិ

16640826_1098751630254419_4742973608805817203_n 0098bd7c-3db4-4917-bff6-4eb6c3aaaaa2 223eb6a7-33a9-496c-80ba-4be4cc733d59 27039fc5-948b-40ae-93cc-d6e8b4624e6e 3a4ec79b-ab56-4f7a-ace7-81887850e507 6230b619-4cd9-4142-b5e9-dc56c18fb8f8 74738110-8f93-4a30-a657-d3ee287da9c9 ba30117a-a346-417c-95eb-51f08b99b9b3 bbdbbe51-613a-4d2f-adf9-c10864f4f615 ceb357f5-d691-4da4-9382-7a3e59ea9eb7 d8c7ad77-499b-42f2-86d8-2d4b0a0f0f18

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14413 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090928 នាក់