សាហាវ​ម្លេះ​លោក​អើយ!!! ឃាតករ​ជនជាតិ​ចិន សម្លាប់​ចិន​គ្នាឯង យកទៅ​ទំលាក់​ទឹកទន្លេ​ស្ពាន​អ្នក​លឿង ត្រូវ​នគរបាល​ចាប់ខ្លួនបាន នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ លោក វរសេនីយ៍ទោ ញ៉ែ​ត ភ​ណ្ឌ័ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា៖ ចាប់តាំងពី​ថ្ងៃទី១៨រហូតដល់​ថ្ងៃទី២០ខែមេសា​ឆ្នាំ២០១៧ កម្លាំង​កា​រិ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ​រកមុខ​សញ្ញា​សង្ស័យ ករណី​ឃាតកម្ម​គិតទុក​ជាមុន​កាលពី​ថ្ងៃទី១២ខែមេសា​ឆ្នាំ២០១៧ វេលា​ម៉ោង២០ជាង​នៅផ្ទះ​សំណាក់​ដា​រ៉ា​ថ្នល់​កោង បន្ទប់​លេខ១០ ស្ថិតក្នុង​ខណ្ឌ​ពោធិ​សែន​ជ​យ័​រាជធានី​ភ្នំពេញ។

      ជនរងគ្រោះ ឈ្មោះ ឡ ហ្វុ​ង ភេទ​ប្រុស​អាយុ៣២ឆ្នាំ​ជនជាតិ​ចិន មុខរបរ​បើកហាង​លក់​ម្ហូបអាហារ​ចិន មាន​ទីលំនៅ​ភូមិ២ សង្កាត់២ ក្រុង ខេត្ត​ព្រះសីហនុ ។ ជា​លទ្ធផល​នៅ​ថ្ងៃទី២០ខែមេសា​ឆ្នាំ២០១៧វេលា​ម៉ោង១០ព្រឹក បានធ្វើការ​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ចំនួន២នាក់ កំពុងស្នាក់នៅ​ផ្ទះជួល​នៅ​ខេត្ត​ព្រះសីហនុ ៖ ១,ឈ្មោះ​Gao keyan ភេទ​ប្រុស​អាយុ៤០ឆ្នាំ​ជនជាតិ​ចិន​កាន់​លិខិតឆ្លងដែន​លេខ​E៦២៥៩៩៦៩៦មុខរបរ​ចុងភៅ​នៅ ភោ​ជនី​ដ្ឋា​ន​ឈ្មោះ​ប៉ាវ ឡៅ ស្ថិតនៅ​ភូមិ២ សង្កាត់២ ក្រុង ខេត្ត​ព្រះសីហនុ។ ២,ឈ្មោះ​ម៉ុ​ន ចំរើន ភេទ​ប្រុស​អាយុ២១ឆ្នាំ​ជនជាតិខ្មែរ​ត្រូវជា​ប្អូនថ្លៃ ឈ្មោះ​Gao keyanមុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ចុង​ក្រូច ឃុំ​រាប ស្រុក​ពាមរ ខេត្តព្រៃវែង ជា​សហចារី ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជ​នស​ង្ស​យ័​ទាំង២បាន​សារភាពថា៖ ពួកខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​ខាងលើ​នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ដោយ​ប្រើ​ស្គុ​តរុំ​ដៃជើង ចាប់​បោក​ក្បាល​នៅ​ជ​ញ្ជាំ​ថ្ម និង​យក​ខ្សែរ​ក្រវាត់​រឹត​ក បណ្តាលអោយ​ស្លាប់ រួច​ដឹក​តាម​រថយន្ត​យកទៅ​ទំលាក់​ទឹក​ស្ពាន​អ្នក​លឿង​ចោល​តែម្តង (មូលហេតុ​គំនុំ)។

ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា៖គំនុំ​នេះ កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​បញ្ឈប់​ការងារ ឈ្មោះ Gao keyan ពី​ហាង​របស់គាត់។ អំពើ​ប្រព្រឹត្តធ្វើ​នៅក្នុង​ទឹកដី​រាជធានី​ភ្នំពេញ តែ​ជនរងគ្រោះ​និង​ជនល្មើស​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ។ លទ្ធផល​ដែល​ធ្វើបាន ដោយ​ជោគជ័យ​នេះ គឺមាន​ការសហការ​គ្នា ជាច្រើន​អង្គភាព មាន​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ នគរបាល​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ និង​នគរបាល​ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន ជ​នស​ង្ស​យ័​ទាំង២នាក់ ត្រូវបាននគរបាល​ខេត្ត​ព្រះសីហនុ ប្រគល់អោយ​នគរបាល​រាជធានី​ភ្នំពេញ ​នៅ​រសៀល​នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕ ដោយ ធីតា

6b39a601-965f-42f7-a30a-75e6cee3fe94 4f175801-e329-443b-8929-17bbed8552dc ccaf9f99-7744-4022-abed-cfbbfc14cbac d2bdc211-e3a1-42e1-b24a-7c85df379f7d f806dcfe-3353-4003-8605-c70c59335027

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14508 នាក់

ម្សិលមិញ 20180 នាក់

សរុប 10091023 នាក់