កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៥នាក់ត្រូវបានករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន (មានវីដេអូ​)

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ត្រូវបាន កម្លាំងអាវុធហត្ថខេត្តធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លើករណីប្រើប្រាស់ និងចែកចាយនូវសារធាតុខុសច្បាប់នៅថ្ងៃបន្តបន្ទាប់គ្នាក្នុង ថ្ងៃទី១៨និង១៩មេសា ឆ្នាំ២០១៧នេះ ត្រង់ចំនុចផ្លូវកែងបត់ចូលទៅអតីតផ្ទះសំណាក់សុផល ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់/ក្រុង/ស្ទឹងត្រែង ។

យោងតាមរបាយអាវុធហត្ថបានបញ្ជាក់ថា៖ក្នុងការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៥នាក់ខាងលើនេះ សមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួនដូចជា៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤កញ្ចប់តូចមានទម្ងន់ស្មើនិង៦,២៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២ ម៉ូតូ២គ្រឿង ដាវ១ដើម សម្ភារៈសំរាប់ប្រើប្រាស់ក្នុងការសេពគ្រឿងញៀនមានមួយចំនួនផងដែរ ។

រីឯជនសង្ស័យដែលកម្លាំងអាវុធហត្ថឃាត់ខ្លួនបាននោះ៖-ទី១ឈ្មោះ លឹម គ្រឹស្នា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិរាជានុកូល សង្កាត់/ក្រុង/ស្ទឹងត្រែង ។ -ទី២ឈ្មោះ ថា ភត្រ្តា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នរស់នៅភូមិរាជានុកូល សង្កាត់/ក្រុងស្ទឺងត្រែង ។-ទី៣ឈ្មោះ ណាង គីរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសិប្បកម្មកែច្នៃឈើ បច្ចុប្បន្នរស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុង/ខេត្តស្ទឹងត្រែង ។-ទី៤ឈ្មោះ ឡុញ សុខា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងសំណង់ បច្ចុប្បន្នរស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុង/ខេត្តស្ទឹងត្រែង។-ទី០៥ឈ្មោះ វ៉ន ទីម ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនារីបម្រើខារ៉ាអូខេទឹករាំ បច្ចុប្បន្នរស់នៅភូមិលើ សង្កាត់ស្រះឬស្សី ក្រុង/ខេត្តស្ទឹងត្រែង ។

តាមការឲ្យដឹងពីមន្ត្រីអាវុធហត្ថ៖ជនសង្ស័យប្រុសស្រីទាំងនេះ គឺជាមុខសញ្ញាចាស់យ៉ាងសកម្ម ក្នុងការប្រើប្រាស់និងចែកចាយនូវ សារធាតុញៀន ដែលខាងកម្លាំងអាវុធហត្ថបានតាមដាននិងស៊ើបអង្កេតជាយូរមកហើយទើបកំណត់មុខសញ្ញាបាន នឹងឈានទៅដល់ការឃាត់ខ្លួនយកមកកាន់ទីបញ្ជាការអាវុធហត្ថខេត្តដើម្បីធ្វើការសួរនាំនិងធ្វើកំណត់ហេតុ ។

2017-04-20_20.29.06

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ដែលពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយសារធាតុញៀន រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀន កំពុងត្រូវបានកម្លាំងជំនាញនៃ មន្ទីរប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តស្ទឹងត្រែង កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការទៅតាមផ្លូវច្បាប់ ៕ ដោយ៖(ប៊ុន ធឿន)

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14489 នាក់

ម្សិលមិញ 20180 នាក់

សរុប 10091004 នាក់