មុខសញ្ញាចែកចាយសារធាតុញៀនដ៏ធំជាងគេនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវជាប់អន្ទាក់សមត្ថកិច្ចជំនាញ ហេីយតែត្រូវមានអ្នកអន្តរាគ្គមន៍ ចង់ឱ្យសមត្ថកិច្ចដោះលែង ក្រៅសម្នាញ់ច្បាប់

ខេត្តកំពង់ឆ្នាំង៖ មុខសញ្ញាចែកចាយនូវសាធាតុញៀនដ៏ធំជាងគេបំផុត នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវជាប់អន្ទាក់សមត្ថកិច្ចនគរបាលជំនាញហេីយ។

ការពីវេលាម៉ោង ៤និង២៣នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុច ដីវាលម្តុំអណ្តូងខ្ទុំ ភូមិតាជេស ឃុំតាជេស ស្រុកកំពង់ ត្រឡាច ខេត្តំពង់ឆ្នាំង សមត្ថកិច្ចបានឃាត់ខ្លួនជនចែកចាយសារធាតុញៀន រួមទាំង វត្ថុតាង មានដូចជា ម្សៅក្រាមសរថ្លាចំនួន ២កញ្ចប់ ធំ១កញ្ចប់ តូច១កញ្ចប់ ទូរស័ព្ទ ៤គ្រឿង ម៉ាក(ណូគា)២គ្រឿង(សាំស៊ុង )សេរីទំទេីប ២គ្រឿង លុយបាត ៣០០០បាត លុយខ្មែរជាង១០មុឺនរៀល ម៉ូតូ ឌ្រីមសង់ សេរីឆ្នាំ២០១១ ពណ៌ខ្មៅមួយគ្រឿង។

ជនសង្ស័យមាន ឈ្មោះ សុខ សុខុម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ឃុំកេីហេតុខាងលេី។ ក្រោយពីសមត្ថកិច្ចនគរបាល ជំនាញខេត្ត និង ស្រុក កំពង់ត្រឡាច ឃាត់ខ្លួនបានភ្លាមៗ ប្រភពបានលួចខ្សឹបប្រាប់សារព័ត៍មានយេីងឱ្យដឹងថាមានការអន្តរាគ្គមន៍ យ៉ាងច្រេីនពីសំណាស់ អស់លោកធំៗ( ផ្កាយ លោកខែ )តាមទូរស័ព្ទមកកាន់សមត្ថកិច្ច ។ហេីយប្រភពបានបន្តទៀតថា ជនសង្ស័យ មុខសញាចែកចាយរូបនេះ ត្រូវជាគ្មួយ លោក មេភូមិតាជេសផងដែរ។

ចំណែកសមត្ថកិច្ចជំនាញ ស្រុកកំពង់ត្រឡាចបានធ្វេីការកសាងសុំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់។ ចំណែកប្រភពពីប្រជាពលរដ្ឋដែលបានរស់នៅក្នុងភូមិតាជេស ឃុំតាជេស ស្រុកកំពង់ត្រឡាច ដែលតែងតែព្រួយបារម្មណ៍កន្លងមកដែលកូនៗ របស់ពួកគាត់ខូចខ្លួនដោយសារជនសង្ស័យរូបនេះ ដេីបង្វក់ ដោយសារធាតុញៀន ។ហេីយពួកគាត់ សប្បាយចិត្តយ៉ាងខ្លាំងដែលពេលឃេីញសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យរូបនេះបានតែដល់ឮ ថាមានអស់លោកធំៗ(ផ្កាយ លោក ខែ ) មកអន្តរាគ្គមន៍ ចង់ដោះស្រាយ យកជនសង្ស័យចេញពីសម្នាញ់ច្បាប់ បែបនេះពួកគាត់ចង់ក្អួតឈាម ដាច់ខ្យល់ស្លាប់។

2017-04-20_18.49.19

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅភូមិ ឃុំខាងលេី សូមសំណូមពរទៅដល់ លោក ឡុច វណ្ណារ៉ា ស្នងការខេត្ត ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោក ព្រះរាជ្ញា យូទិត្យរតនៈ លោកប្រធាន តុលាការ ខេត្តកំពង់ឆ្នាំង និងប្រមុខរាជរដ្ឋាភិបាល សូមមេត្តាជួយតាមដានត្រូតពិនិត្យមេីលរឿងនេះផង កុំឱ្យជនសង្ស័យចែកចាយឈ្មោះ សុខ សុខុម រូបនេះរួចខ្លួនឱ្យសោះដោយសាតែអស់លោកធំៗ(ផ្កាយ លោក ខែ)ខិលខូចមួយចំនួនតូចធ្វេីអ្វីស្រេចតែចិត្ត៕ ដោយ៖( រី ភារិទ្ធិ)

 IMG-20170420-WA0037

IMG-20170420-WA0038 IMG-20170420-WA0036

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14416 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090931 នាក់