ផឹកស៊ី​ស្រវឹង​មកដល់​ផ្ទះ ប្រពន្ធ​ស្តីបន្ទោស ខឹង​ចង.ក​សម្លាប់ខ្លួន

ខេត្តកំពង់ស្ពឺ ៖ បុរស​ចិត្ត​ស្លុយ​ម្នាក់ បាន​ចង.ក​សម្លាប់ខ្លួន ភ្ជាប់​ជាមួយ​ធ្នឹម​ផ្ទះ ស្លាប់ចោល​ប្រពន្ធ គ្រាន់តែ​រឿង​ត្រឡប់​មកពី​ផឹកស៊ី ប្រពន្ធ​ស្តីបន្ទោស​តិចតួច​ប៉ុណ្ណោះ។ ហេតុការណ៍ បុរស​ដាច់ចិត្ត​ចង.ក សម្លាប់ខ្លួន​ចោល​ប្រពន្ធ​នោះ ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១និង៣០នាទី ថ្ងៃទី១៩  ខែមីនា ឆ្នាំ២០១៧  នៅ​ក្រោមផ្ទះ​របស់ខ្លួន ស្ថិតនៅក្នុង ភូមិ​ព្រៃ​ខ្ញែ ឃុំ​វាល ស្រុក​គងពិសី ខ​រត្ត​កំពង់ស្ពឺ។

 នគរបាល​ស្រុក​បាន​និយាយ​អោយដឹងថា បុរស​ចងក​សម្លាប់ខ្លួន​មាន ឈ្មោះ ប៊ុន  ហេង អាយុ២៨ឆ្នាំ  មុខរបរ កម្មករ​រោងចក្រ រស់ នៅ​ភូមិ​ព្រៃ​ខ្ញែ   ឃុំ​វាល ស្រុក​គងពិសី ។នគរបាល​បន្តថា នៅ​មុនពេល​កើតហេតុ បុរស​ខាងលើ បាន​ទៅ​ចូលរួម​ផឹកស៊ី ជាមួយ​មិត្តភក្តិ នៅ​ក្នុងភូមិ​ជាមួយគ្នា រហូតដល់​ម៉ោង​ប្រហែល១០រួច​ក៏ បាន​ត្រឡប់​មកពី​កន្លែង​ផឹកស៊ី​វិញ មកដល់​ផ្ទះ ដល់ផ្ទះ​ប្រពន្ធ​ស្តីបន្ទោស​អោយ មិន​ខិតខំ​ជួយ​រកលុយ​ទុក​ទេ បែរជា​យកទៅ​ស៊ីចាយ​អស់ ពេលឮ​ប្រព​ន្ឋ​និយាយ​ដូច​នោះ មានការ​ខឹងសម្បារ រួច​ក៏​ចុះមក​ដេក​ក្រោមផ្ទះ  ម្នាក់ឯង​ដើម្បី​សម្ងំ​ចង.ក  សំលាប់ខ្លួន នឹង​ក្រ​ម៉ា​ជាប់​នឹង​ធ្នឹម​ផ្ទះ របស់ខ្លួន   ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​ជំនាញ  បាន​ចុះ​ពិនិត្យ  នឹងធ្វើ​ឯកសារ រួច​ដាក់​ការ​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយសារ ចង.ក​សម្លាប់ខ្លួន ពិតមែន រួច​ក៏​ប្រគល់​សព​អោយ សាច់ញាតិ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី៕ ដោយ សុវណ្ណ វឌ្ឍនៈ

b120532b-b3e7-48b0-92a9-78ebff51588a

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4704 នាក់

ម្សិលមិញ 24285 នាក់

សរុប 10065144 នាក់