ស្ពាន​តូច​ជាង​ផ្លូវ បុរស​ដាច់ដង្ហើម​ក្នុង​ភក់ ជួយ​មិនទាន់

ភ្នំពេញ ៖ បុរស​អ្នកបើក​រ៉ឺម៉ក​កង់​បី បើក​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ ត្រូវ​រ៉ឺម៉ក​សង្កត់ពីលើ កប់​ភក់​ដាច់ខ្យល់ ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង១០និង២០នាទី​យប់ ថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៧ ត្រង់ចំណុច ក្បែរ​សាលាសង្កាត់​ជើងឯក នៅតាម​បណ្ដោយ​ផ្លូវ២១៧ ស្ថិតក្នុង​សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

ប្រភព​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មានឈ្មោះ ឯម យ៉ាំ ភេទ​ប្រុស អាយុ៤៦ឆ្នាំ មានមុខរ​បរជា​អ្នករត់​ម៉ូតូ​រ៉ឺម៉ក​កង់​បី មានស្រុក​កំ​ណើ​រ​នៅក្នុង​ភូមិ​ត្រពាំង ឃុំ​ញ ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង ហើយ​បើកបរ​រ៉ឺម៉ក់​ម៉ូតូ ពាក់​ស្លាក ភ្នំពេញ​1AM.6251 ។

តាម​ការ​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើ​ឆ្លងកាត់​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរសរងគ្រោះ​ខាងលើ​បាន​បើក​រ៉ឺម៉ក​ម៉ូតូ​ម្នាក់ឯង ធ្វើដំណើ​តាម​បណ្ដោយ​ផ្លូវ២១៧ ទិសដៅ​ពី​ត្បួ​ង ខណ:មកដល់​ចំណុចកើតហេតុ ដោយសារតែ​ផ្លូវ​មាន​ភាព​ងងឹត និង​ស្ពាន​តូច​ជាង​ផ្លូវ ក៏​ធ្វើ​ឲ្យ​បុរសរងគ្រោះ​បួង​ចង្កូត​មិនទាន់ ជ្រុល​ធ្លាក់ចូល​ប្រឡាយ​ទឹកស្អុយ ហើយ​រ៉ឺម៉ក​ម៉ូតូ​ក៏បាន​សង្កត់​ម្ចាស់ នៅជាប់​និង​ភក់​ប្រឡាយ​ទឹកស្អុយ ជាប់​ជិត១ម៉ោង ដោយ​គ្មាន​អ្នក​ជួយ បណ្ដាល​ឲ្យ​លិចខ្លួន​ជាប់​និង​ភក់ ស្លាប់​យ៉ាង​អាណោចអាធ័ម ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​ឲ្យ​រថយន្ត​ស្ទួ​ច មក​ស្ទួ​ច​យក​ម៉ូតូ​រ៉ឺ​ម៉ក​ចេញ រួមទាំង​បាន​រាវ​យក​ជនរងគ្រោះ​មក​ដាក់​លើគោក​ដើម្បី​ស្វែងរក​អត្តសញ្ញាណ ។បន្ទាប់​ក្រោយមក​ដោយសារ​សាច់​ញា​ត្តិ​ជនរងគ្រោះ​នៅ​ខេត្ត​ឆ្ងាយ ទើប​សមត្ថកិច្ច​សម្រេច​ឲ្យ​រថយន្ត​សាមុយ​ដឹក​សព​យកទៅ​ដ​ម្ក​ល់​នៅ​វត្ត​សំបួរ ។ ដោយឡែក​រ៉ឺម៉ក​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​មូល​ដ្ឋា​ន អូស​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន នគរបាល​ខណ្ឌដង្កោ រងចាំ​សាច់​ញា​ត្តិ យក​ឯកសារ​គ្រប់ មក​បង្ហាញ​ទើប​ប្រគល់​រ៉ឺ​ម៉ក​ម៉ូតូ​ឲ្យ​ទៅវិញ៕ ដោយ VD7

ba0cca21-acef-4d6f-b240-0c2489a44ec0 7290f95d-6397-443a-8944-cf3ca564e3a4 c4f2fda8-9f89-4a0e-a8b0-ca17ce4687d9 cf815def-0379-4b0e-aa7e-4ac9e222aaf5 f12018d7-a036-475d-8ebe-250cb4a8d2e5

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4580 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657505 នាក់