ស្ត្រី​នេះ​ជា​អ្នក​បង្កាត់ភ្លើង​ហឹ​ង្សា រីឯ​បុរស​ជនសង្ស័យ​ត្រូវជា​ប្អូន រត់គេចខ្លួន​បាត់ស្រមោល ក្រោយពី​ចាក់​បុរស​ជនរងគ្រោះ១៧ដែកឆាប

ខេត្តកំពត ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្ត ព្រមទាំង​ទទួល​បទបញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពត បាន​ចុះ​ប្រតិបត្តិ​ការណ៍​ពេលនេះ បាន​សហ​ការណ៍​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ  ធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​មួយ​នាក់ កាលពី​វេលា​ម៉ោង ១៦និង១៥នាទី ថ្ងៃទី១៩ខែ​មិនា​ឆ្នាំ២០១៧ ម្សិលមិញ​នេះ។

បើតាម​ការ​អោយដឹងពី​លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត បានអោយ​ភ្នាក់ងារ VD7 ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នោះ​មានឈ្មោះ អឹង ឃីម (ហៅ​ពៅ) ភេទ​ស្រី អាយុ២៩ឆ្នាំ រស់នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត

ជាប់​ពាក់ព័ន្ធ​ករណី​ហឹ​ង្សា​ដោយមាន​ស្ថាន​ទម្ងន់ទោស(រួមគំនិត)ជាមួយ​ប្អូនប្រុស  ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ ​ដោយ​យក​ដែកឆាប​ចាក់​លើ ​ជនរងគ្រោះ​ចំនួន១៧ដែកឆាប  កាលពី​ថ្ងៃទី១៧ខែ​មិនា​ឆ្នាំ២០១៧ នៅវេលា​ម៉ោង០៣និង០០នាទី​ទៀបភ្លឺ ត្រង់ចំណុច​ក្រុម២៦ ភូមិ៣ សង្កាត់១ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។ អនុវត្តន៍​នៅពេលនេះ កម្លាំង​កងរាជអាវុធហត្ថ​ទាំងពី​ខេត្ត បាន​សហ​ការណ៍​គ្នា ដោយយោង​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ​ឈឹម ឆាំង  ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរ​កម្មករ​នេសាទ រស់នៅ​ក្រុម៣៤ ភូមិ៣ សង្កាត់១  ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ។

បច្ចុប្បន្ន​ជនសង្ស័យ​ស្ត្រី​រួម​គំ​និត្យ​នេះ ត្រូវបាន​កម្លាំង​ការិយាល័យ ប្រឆាំង​បទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កំពុង​សាកសួរ​តាម​និតិ​វិធី ដើម្បី​ឈានទៅដល់​ស្វែងរក ជនបង្ក​ដៃដល់ យក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់៕ ដោយ ៖ ហង្ស សុភាព

0a8cb04b-9aa7-4df3-90d6-a956a27a2128

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4527 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657452 នាក់