ចាប់​លើក​មុន​ម្តង​ហើយ ជាប់គុក​មិនបាន២ខែ​ផង ចេញ​វិញ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ម្តងទៀត ជាមួយ​ង្នាំ​ញៀន១កញ្ចប់​ធំ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់ ដែល​សមត្ថកិច្ច ទើប​ចាប់បញ្ជូន​អោយ​តុលាការ ចាត់ការ​កាលពីពេល​ក​ន្ល​ង​ទៅថ្មីៗនេះ រួច​ត្រូវ​ចាប់ខ្លួន​ម្តងទៀត ជាមួយ​ថ្នាំញៀន១កញ្ចប់​ធំ។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូង​ម្តងទៀត ហើយ​រង់ចាំ​មើលថា តើ​លើក​នេះ គេ​មាន​វាសនា បាន​រួច​ផុតពី​ព​ន្ឋ​នាគារ លឿន​ដូច​លើក​មុន​ដែរ​ឬ​យ៉ាងណា?។

ប្រភពពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង បានអោយដឹង​នៅ​ព្រឹក​ក​ថ្ងៃទី២០មិនា២០១៧ថា ដើម្បី​រក្សាបាន​នៅ​គោលនយោបាយ​ភូមិ-ឃុំ មាន​សុ​វត្តិភាព កាល​ម៉ោង ១៤ និង២០ នាទី​ថ្ងៃទី១៩ ខែ​មិនា ឆ្នាំ២០១៧ នៅ​ផ្លូវជាតិ​លេខ៤ភូមិ​វល្លិ​ស ឃុំ​វល្លិ​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំរោង​ទង បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន១ករណី ដោយបាន​ឃាត់ខ្លួន​ឈ្មោះ ហន ឃីម ភេទ​ប្រុស អាយុ៣៤ ឆ្នាំ រស់នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ជា​មុខសញ្ញា​ចាស់។

ក្នុងការ​ឃាត់ខ្លួន​នេះដែរ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន ថ្នាំញៀន១កញ្ចប់​ធំ  ម៉ូតូ​DUKE ស្លាក​លេខ​1CW-3919 និង​ទូរ​ស័​ព្ធ​NOKA១ គ្រឿង ។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន ដែល​សមត្ថ​កិ​ច្ខ​ឆែក​រកឃើញ នៅលើ​ខ្លួនគេ​នេះ គឺ​គេ​បាន​ទិញ​ពី​មនុស្ស​ម្នាក់ នៅ​ក្រុងភ្នំពេញ។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូនមក​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​និតិ​វិធី។

ក្នុងការ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​នេះ​ផងដែរ ធ្វើអោយ​មហាជន​មានការ​ងឿងឆ្ងល់​យ៉ាងខ្លាំង ព្រោះ​ជន​ម្នាក់នេះ បើតាម​ដឹង​គឺ​សមត្ថកិច្ច ទើបតែ​ចាប់ខ្លួនបាន កាលពីពេល​កន្លងទៅថ្មីៗនេះ ដោយ​បញ្ជូនទៅ​តុលាការ ហើយ​តុលាការ​បាន​បញ្ជូនទៅ​ដាក់​ព​ន្ឋ​នាគារ ដើម្បី​ចាត់ការ​បន្ត​តែ​មិនបាន​ប៉ុន្មាន​ផង ស្រាប់តែ​ចេញ​មកវិញហើយ ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​លើស​ដើម។ មហាជន​រង់ចាំ​មើលថា តើ​លើក​នេះ ជនសង្ស័យ​ដែលជា​មុខ​ស​ញ្គា​ចាស់​រូបនេះ អាចមាន​សំណាង​បាន​រួច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​រហ័ស ដូច​លើក​មុន​ទៀត​ឬ​យ៉ាងណា??? ៕ ដោយ សុវណ្ណ វឌ្ឍនៈ

a7aa5ec7-3982-4da8-9b5f-17a095040ae1 8f6a8e49-26df-4d09-aa98-7eb0183dccd3 b9794c09-2e65-4624-8c64-cf1407df64c6

Loading...

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4626 នាក់

ម្សិលមិញ 23652 នាក់

សរុប 9657551 នាក់