កំណត់​អត្តសញ្ញាណ ជនដៃដល់​បាន​ហើយ រង​ចាំតែ​ដីកា​ពី ព្រះរាជអាជ្ញា តែប៉ុណ្ណោះ

ខេត្តតាកែវ ៖ លោក​អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹង​កាលពីពេលថ្មីៗនេះ​ថា សមត្ថកិច្ច​បានកំណត់​អត្តសញ្ញាណ ជនដៃដល់ ដែល​បាន​ប្រើ កាំភ្លើង បាញ់សម្លាប់​ជនសង្ស័យ ក្នុងករណី​គ្រឿងញៀន បាន​ហើយ គឺ​នៅ​ចាំតែ​ដីកា​ពី​ព្រះរាជអាជ្ញា ដើម្បី​ធ្វើការ​ចាប់ខ្លួន​តែប៉ុណ្ណោះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោរ អ៊ុក សំណាង បាន​ឲ្យ​ដឹង​ទៀតថា ករណី​បាញ់សម្លាប់​ទៅលើ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន លោក​បានកំណត់​មុខសញ្ញា​បាន​ហើយ គឺជា​ក្រុម​កូនចៅ​របស់លោក តែ​លោក​មិនទាន់​ហ៊ាន​ឃាត់ខ្លួន ដោយសារតែ មិនមាន​បញ្ជា​ពី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ គឺ​រងចាំ​បញ្ជា​ពី​លោក ​ជីវ ចាន់​ដា​រា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​សិន។

លោក​បាន​បន្តថា វា​មិន​ពិបាក​ក្នុងការ រក​ជនដៃដល់​នោះទេ ព្រោះ​ការងារ​ដែល​ចុះទៅ​បង្ក្រាប​នោះ​ជា​ក្រុម​កូនចៅ​របស់លោក និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក​ជ័យ រិទ្ធី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តតាកែវ។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ បានមក​ដល់ដៃ​លោក​ហើយ ហើយ​ក្រុម​ជំនាញ​កំពុងតែ​រៀបចំ​សំណុំរឿង បញ្ជូនបន្ត​ទៅកាន់​សាលាដំបូង។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី៨ខែ​មិនា ឆ្នាំ២០១៧ មាន​ករណី ចុះបង្ក្រាប​បទល្មើស​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​ស្ថិតនៅ​ភូមិ​ត្រពាំងវែង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដែល​ពេលនោះ​កម្លាំង​នគរបាល បានដាក់​ខ្នោះ​ជនសង្ស័យ រួច​បាញ់​មួយ​គ្រាប់​ចំក្បាល បណ្តាល​ឲ្យ​ស្លាប់ ពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ។

បច្ចុប្បន្ន​ក្រុមគ្រួសារ​ជនរងគ្រោះ​កំពុងតែ​ដង្ហោយ​រក​យុត្តិធម៌ ដោយ​ថា កូន​របស់គាត់​ពុំមាន​ជាប់​ពាក់​ព​ន្ធ័​ក្នុងករណី​ជួញដូរ​គ្រឿងញៀន ដូច​ការចោទប្រកាន់ របស់​ក្រុមនគរបាល​នោះទេ។ ជុំវិញ​ករណី​នេះដែរ អ្នកយកព័ត៌មាន​យើង មិនអាច​សុំ​ការ​បំ​ភ្លី​ពី​លោក​ជីវ ចាន់ ដា​រា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បានទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរ​សព្ទ័៕ ដោយ សុខន

9a8212bb-54a4-4c9b-ad87-2a0b7005c833 916596a9-4269-42ed-a6b2-63dac31642ab 24f1425e-928b-417c-856d-a2e4f937a0bc 18419fa1-0f9b-4abc-bed9-12749495d4cb 62770d7d-6b10-43f8-92bc-5ee6c77b66f4

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14151 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090666 នាក់