ល្បី​ !! អនុសេនីយ៍ឯក ង៉ែត សាវុធ ត្រូវ​គ្រួសារអ៊ំស្រីក្រីក្រម្នាក់ថា​ បាន​រំលោភ​ដី​របស់គាត់ (វីដេអូ​)

ខេត្តកំពត៖ ប្រជាពលរដ្ឋទុនខ្សោយជារឿយៗ តែងតែត្រូវបានអ្នកមានលុយមានអំណាចមួយចំនួនតូចធ្វើបាបគៀបសង្កត់ ចំពោះទង្វើរឿងអយុត្តិធម៌នោះត្រូវបានក្រុមបាក់ពួកខ្លនព្យាយាមលាក់បាំងថ្នាក់នាំដែលស្រលាញ់យុត្តិធម៌ តួយ៉ាងប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ ប្រាក់ អ៊ន ភេទស្រីអាយុបច្ចុប្បន្ន៥៦ឆ្នាំ រស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត​

អ៊ុំស្រី ប្រាក់ អ៊ន បានរៀបរាប់តាមដំណើររឿងថា ដីរបស់គាត់បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ មកម្លេះ ហើយរូបគាត់បានដាំដំណាំផ្សេថែមទៀត ​តែក្រោយមកមានការដ្ឋានរដ្ឋមួយដែលមានឈ្មោះលោក​យ៉ោក សារី ជាប្រធាន បានមកស្នើរសុំដីរបស់គាត់ដាក់គ្រឿងចក្រលើដីរបស់គាត់ រូបគាត់ក៏យល់ព្រម ក្រោយមកក្រុមហ៊ុនរបស់លោក យ៉ោក សារី ក៏បានដកចេញពីការដ្ឋានតំបន់នោះអស់ទៅ នៅឆ្នាំ១៩៩៥ អ៊ុំ ស្រី ប្រាក់ អ៊ន ក៏មកសាងសង់ផ្ទះនៅលើដីរបស់គាត់វិញ ដើម្បីថែរក្សាការពារដំណាំរបស់គាត់ដែលសេស​សល់នៅលើដីនោះ ដោយឡែកការមកសាងសង់នៅលើដីរបស់ខ្លួននេះ ត្រូវបានលេចចេញ ឈ្មោះ យ៉ោក សារី មកជំទាស់ថាជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន ខ្លួន មិនតែប៉ុណ្ណោះបានប្តឹងផ្តល់គ្នាជាមួយគាត់រហូតដល់តុលាការទៀតផង ជាមួយគ្នានោះដែលមានមេភូមិ​ឈ្មោះ មូល ស៊ុន បានចេញលិខិតនៅថ្ងៃទី១៧ ខែ០៥ ឆ្នាំ២០០០ បញ្ជាក់បំភ្លឺថាដីរបស់​ក្រុមគ្រួសារប្រាក់ អ៊ន ពិតជាបានកាន់កាប់តាំងពីឆ្នាំ១៩៧៩មកម្លេះមិនតែប៉ុណ្ណោះលោក ព្រំ អន មេឃុំដំណាក់កន្តួតខាងជើង ក៏បានចេញលិខិតមួយច្បាប់បញ្ជាក់ជូននៅថ្ងៃ១៨ខែ០៥ ឆ្នាំ២០០០ ដោយលោកមេឃុំបានពិនិត្យលើលិខិតបញ្ជាក់ពីដីទំនាស់ជាមួយលោក យ៉ោក សារី តាមការពិតដីពីឆ្នាំ១៩៧៩ មកមិនមានឈ្មោះកម្មសិទ្ធិរបស់លោកយ៉ោក សារី ឡើយដោយមានការបញ្ជាក់គ្រប់គ្រាន់នេះហើយ​លោកយ៉ោក សារី មិនព្រមរហូតមានការប្តឹងផ្តល់ដល់ស្ថាប័ណ្ណតុលាការ ជាមួយគ្នានោះដែរ ភាគីម្នាក់អះអាងរៀងៗខ្លួនរហូតមានការស្បត់ស្បែថែមទៀត ចុងក្រោយមកលោក យ៉ោក សារី បានស្លាប់ ក្នុងនោះមានអនុប្រធានរបស់គាត់ម្នាក់ទៀតមកប្តឹងបន្ត តែចុងក្រោយក៏ទទួលមរណៈភាពទៀត។ជាបន្តបន្ទាប់មកនៅក្នុងកំឡុងឆ្នាំ២០១០ថ្នាក់ស្រុកដែលមានលោក អឹង ស៊ីណាត អភិបាលស្រុកកំពង់ត្រាចបានបង្កើតគណៈកម្មការចំរុះមួយដែលសមាសភាពចូល៥នាក់ ដែលមានលោកផូង វណ្ណី នាយករងរដ្ឋបាលស្រុកជាប្រធាន ដោយយោងទៅលើភាគីខាងក្រុមហ៊ុនកិនថ្មលោក យ៉ោក សារី បានស្លាប់បាត់បង់រៀងៗខ្លួនគ្មានអ្នកមកជំទាស់ ស្របពេលដែលអ្នកស្រី ប្រាក់ អ៊ន និងក្រុមគ្រួសារ​បានធ្វើលិខិតស្នើរសុំធ្វើរបងផងដែរនោះ ដោយយោង​លើលេខិតលេខ.៣៦៦ ល ប ក​/ក.ត ចុះថ្ងៃទី២៣ខែ១២ឆ្នាំ២០១០ក្រោយពីបានទទួលលិខិតបេសកម្មរួចមក ក្រុមការងារបានចុះពិនិត្យនិងធ្វើការវាស់វែងឃើញថា ដីនេះមានទំហំនិងប្រវែងដូចខាងក្រោម៖-ខាងជើងមានប្រវែង ២៨,៥០ម៉ែត្រ-ខាងត្បូងមានប្រវែង ១៧ម៉ែត្រ-បណ្តោយមានប្រវែង ៥៥,៥០ម៉ែត្រដោយឆ្លងកាត់ការវាស់វែងនិងពិនិត្យច្បាស់លាស់ហើយ ជាមួយគ្នានោះដែរ ក៏បានឯកភាពនិងចុះហត្ថលេខានៅថ្ងៃទី២៧ខែ១២ឆ្នាំ២០១០ ​ពីលោក អឹុង ស៊ីណាត់ អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រាចផងដែរ ដើម្បីអោយអ្នកស្រីប្រាក់ អ៊ន ធ្វើរបង។

ចំណែកចុងក្រោយមក​មានរឿងគួរអោយហួសចិត្តគឺលោកអនុសេនីយ៍ឯក ង៉ែត សាវុធ មកអះអាងថា ជាក្បាលដីរបស់ខ្លួនទៅវិញ មិនតែប៉ុណ្ណោះ សាក្សីជាច្រើននាក់តែសូមមិនបញ្ចេញឈ្មោះ បានបញ្ជាក់ប្រាប់ភ្នាក់ងារយើងអោយដឹងថា ការអះអាងរបស់លោកអនុសេនីយ៍ឯក ង៉ែត សាវុធ ថាជាក្បាល់ដីរបស់ខ្លួននោះគឺឆ្លើយទាំងបំពាន ប្រជាពលរដ្ឋបាលបន្តថា ​ចុះបើថាជាក្បាលដីរបស់ខ្លួន ចុះកាលពីលោកអនុសេនីយ៍ឯក ង៉ែត សាវុធ ទិញដីពីលោក ចន ខាងលិចប្រាក់ អ៊ន ចាំហៅរូបគាត់មកផ្តិតមេដៃធ្វើប្លង់កាន់កាប់ដីធ្វើអី ក៏មិនទាមទាថាក្បាលដីខ្លួនកាលនោះមកអោយហើយទៅ ដោយទទួលនៅភាពអយុត្តិធម៌នេះហើយ ទើបអ៊ុំស្រីប្រាក់ អ៊ន កើតទុកមិនសុខចិត្តនៅទង្វើរបស់លោកអនុសេនីយ៍ឯក ង៉ែត សាវុធ នោះឡើយ ស្របពេលដែលខ្លួនលោកមានលុយមានអំណាចដើតែបំពាន់មកលើប្រជាពលរដ្ឋស្លូតត្រង់រកស៊ីខ្វះព្រឹកខ្វះល្ងាចដូចរូបគាត់ ក្រោយពីរូបគាត់ធ្វើរបងបែជាមានអ្នកមកបំផ្លាញវៃបាក់ខ្ទិចខ្ទីអស់ ហើយគំរាមកំហែងមកលើរូបគាត់ថែមទៀត ដោយយ៉ាងដូច្នេះថាបើទៅប្តឹងដល់ណាដល់ទៅគឺដីកន្លែងនេះជាក្បាលដីរបស់ខ្លួនដដែល។

ទាក់ទងបញ្ហាពាក់ព័ន្ធខាងលើនេះដែរ លោកអនុសេនីយ៍ឯក ង៉ែត សាវុធ បានអោយភ្នាក់ងារ VD7NEWS ឲ្យដឹងថា បានជាគាត់ថាជាក្បាលដីរបស់គាត់មកពីគាត់បានទិញដីនៅពីក្រោយដីនោះដែ រូបគាត់បានបន្តថា ដីដែលគាត់បានអះអាងថាជាដីគាត់នេះមកពីដីនេះកន្លងមកគីជាដីរបស់រដ្ឋជាចំណីផ្លូវ ទើបបានលោកឆ្លើយបែបនេះ។

ចំណែកលោកមេឃុំដំណាក់កន្តួតខាងត្បូងបានឆ្លើយថា រូបគាត់មិនបានដឹងទេ ព្រោះរឿងនេះឋិតលើលោកអឹង ស៊ីណាត់ អភិបាលស្រុកព្រោះកន្លងមកលោកអភិបាលជាអ្នកដោះស្រាយ ព្រោះអីលោកទើបតែឡើងកាន់តំណែងក្រោយទេ។

2017-03-20_12.46.47

ទាក់ទិនក្នុងការរំលោភបំពាននេះលោក អ៊ឹង ស៊ីណាត់ អភិបាលស្រុកកំពង់ត្រាច់បានមានប្រសាសន៍ថា គណៈកម្មការទាំង៥នាក់កាលនោះ លោកបានបង្កើតមែនដើម្បីដោះស្រាយអោយអ្នកស្រីប្រាក់ អ៊ន តែរឿងដែលលោកអនុសេនីយ៍ឯក ង៉ែត សាវុធ មកអះអាងថាក្បាលដីខ្លួននោះរូបគាត់មិនបានដឹងទេ ព្រោះនេះវាយូពេក ហើយគណៈកម្មការលោក ផូង វណ្ណី ជាប្រធាននោះឥឡូវបានចូលនិវត្តន៍ទៀត លោកបានបន្តថារឿងនេះលោកនឹងលើកយកមកដោះស្រាយបន្ត៕ ដោយ៖ (ហង្ស​ សុភា​)

IMG-20170320-WA0048 IMG-20170320-WA0053 IMG-20170320-WA0046 IMG-20170320-WA0047

ព័ត៌មានថ្មីៗ

ពេញនិយមប្រចាំសប្តាហ៍

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 14133 នាក់

ម្សិលមិញ 20180 នាក់

សរុប 10090648 នាក់